ព្រះត្រៃបិដក ភាគ ៦៩

ដោយ​អត្ថ​ថា មិន​ប្រព្រឹត្ត​កន្លង​នូវ​ធម៌​ទាំងឡាយ ដែល​កើត​ក្នុង​ភាវនា​វិសេស​នោះ​ ភាវនា ដោយ​អត្ថ​ថា មិន​ប្រព្រឹត្ត​កន្លង​នូវ​ធម៌​ទាំងឡាយ ដែល​កើត​ក្នុង​ភាវនា​វិសេស​នោះ​ យ៉ាងនេះ​ឯង។
 [៧៤​] ភាវនា​ ដោយ​អត្ថ​ថា ឥន្ទ្រិយ​ទាំងឡាយ​មាន​រស​តែមួយ តើ​ដូចម្តេច កាល​បុគ្គល​លះ​កាមច្ឆន្ទៈ ឥន្ទ្រិយ​ទាំង​ ៥ មាន​រស​តែមួយ ដោយអំណាច​នេក្ខម្មៈ ហេតុ​នោះ ទើប​ឈ្មោះថា ភាវនា ដោយ​អត្ថ​ថា ឥន្ទ្រិយ​ទាំងឡាយ​មាន​រស​តែមួយ​ កាល​បុគ្គល​លះ​ព្យាបាទ ឥន្រ្ទិយ​ទាំង ៥ មាន​រស​តែមួយ ដោយអំណាច​ការ​មិន​ព្យាបាទ ហេតុ​នោះ​ ទើប​ឈ្មោះថា ភាវនា ដោយ​អត្ថ​ថា ឥន្ទ្រិយ​ទាំងឡាយ​មាន​រស​តែមួយ។បេ។ កាល​បុគ្គល​លះកិលេស​ទាំងអស់​ ឥន្ទ្រិយ​ទាំង ៥ មាន​រស​តែ​មួយ ដោយអំណាច​អរហត្តមគ្គ ហេតុ​នោះ​ ទើប​ឈ្មោះថា ភាវនា ដោយ​អត្ថ​ថា ឥន្ទ្រិយ​ទាំងឡាយ​មាន​រស​តែមួយ ភាវនា ដោយ​អត្ថ​ថា ឥន្ទ្រិយ​ទាំងឡាយ​មាន​រស​តែមួយ​ យ៉ាងនេះ​ឯង។
 [៧៥​] ភាវនា ដោយ​អត្ថ​ថា​ ជាទី​នាំទៅ​នូវ​វីរិយៈ​ដ៏​សមគួរ​ដល់​ឥន្ទ្រិយ​នោះ តើ​ដូចម្តេច បុគ្គល​កាល​លះ​កាមច្ឆន្ទៈ​ ហើយ​នាំទៅ​នូវ​វីរិយៈ​ដោយអំណាច​នេក្ខម្មៈ ហេតុ​នោះ ទើប​ឈ្មោះថា​ភាវនា ដោយ​អត្ថ​ថា ជាទី​នាំទៅ​នូវ​វីរិយៈ​ដ៏​សមគួរ​ដល់​ឥន្ទ្រិយ​នោះ​ បុគ្គល​កាល​លះ​ព្យាបាទ
ថយ | ទំព័រទី ៧៦ | បន្ទាប់
ID: 637358761560843346
ទៅកាន់ទំព័រ៖