ព្រះត្រៃបិដក ភាគ ៦៩
ហើយនាំទៅនូវវីរិយៈដោយអំណាចការមិនព្យាបាទ ហេតុនោះ ទើបឈ្មោះថាភាវនា ដោយអត្ថថា ជាទីនាំទៅនូវវីរិយៈដ៏សមគួរដល់ឥន្ទ្រិយនោះ។បេ។ បុគ្គលកាលលះកិលេសទាំងអស់ ហើយនាំទៅនូវវីរិយៈ ដោយអំណាចអរហត្តមគ្គ ហេតុនោះ ទើបឈ្មោះថាភាវនា ដោយអត្ថថា ជាទីនាំទៅនូវវីរិយៈដ៏សមគួរដល់ឥន្ទ្រិយនោះ ភាវនា ដោយអត្ថថា ជាទីនាំទៅនូវវីរិយៈដ៏សមគួរដល់ឥន្ទ្រិយនោះ យ៉ាងនេះឯង។
[៧៦] ភាវនា ដោយអត្ថថា ឧស្សាហ៍គប់រក តើដូចម្តេច បុគ្គលកាលលះកាមច្ឆន្ទៈ ឧស្សាហ៍គប់រកនេក្ខម្មៈ ហេតុនោះ ទើបឈ្មោះថា ភាវនា ដោយអត្ថថា ឧស្សាហ៍គប់រក បុគ្គលកាលលះព្យាបាទ ឧស្សាហ៍គប់រកការមិនព្យាបាទ ហេតុនោះ ទើបឈ្មោះថា ភាវនា ដោយអត្ថថា ឧស្សាហ៍គប់រក។បេ។ បុគ្គលកាលលះកិលេសទាំងអស់ ឧស្សាហ៍គប់រកអរហត្តមគ្គ ហេតុនោះ ទើបឈ្មោះថា ភាវនា ដោយអត្ថថា ឧស្សាហ៍គប់រក ភាវនា ដោយអត្ថថា ឧស្សាហ៍គប់រក យ៉ាងនេះឯង នេះភាវនា ៤ បុគ្គលកាលឃើញរូបក៏ចម្រើន (នូវធម៌ដែលគួរចម្រើន) កាលឃើញវេទនា ក៏ចម្រើន កាលឃើញសញ្ញា ក៏ចម្រើន កាលឃើញសង្ខារទាំងឡាយក៏ចម្រើន កាលឃើញវិញ្ញាណ ក៏ចម្រើន ; ចក្ខុ។បេ។ ជរា និងមរណៈ
ID: 637358761898699742
ទៅកាន់ទំព័រ៖