ព្រះត្រៃបិដក ភាគ ៦៩
ធម៌ ១ ដែលបុគ្គលត្រូវដឹងច្បាស់ បានដល់ពួកសត្វទាំងអស់ដែលឋិតនៅបានដោយអាហារ ធម៌ ២ ត្រូវដឹងច្បាស់ បានដល់ធាតុ ២ គឺសង្ខតធាតុ អសង្ខតធាតុ ធម៌ ៣ ត្រូវដឹងច្បាស់ បានដល់ ធាតុ ៣ គឺកាមធាតុ រូបធាតុ អរូបធាតុ ធម៌ ៤ ត្រូវដឹងច្បាស់ បានដល់អរិយសច្ច ៤ ធម៌ ៥ ត្រូវដឹងច្បាស់ បានដល់វិមុត្តាយតនៈ ៥ ធម៌ ៦ ត្រូវដឹងច្បាស់ បានដល់អនុត្តរិយៈ ៦ ធម៌ ៧ ត្រូវដឹងច្បាស់ បានដល់និទ្ទេសវត្ថុ ៧
(១) ធម៌ ៨ ត្រូវដឹងច្បាស់ បានដល់អភិភាយតនៈ ៨ ធម៌ ៩ ត្រូវដឹងច្បាស់ បានដល់អនុបុព្វវិហារធម៌ ៩
(២)
(១). ហេតុនៃសភាវៈមិនដល់ ១០ នោះមាន ៧ យ៉ាង គឺភិក្ខុមានសេចក្តីប៉ុនប៉ងដ៏ក្លៀវក្លា ក្នុងការសមាទាននូវសិក្ខាបទ ហើយមិនប្រាសចាកសេចក្តីស្រឡាញ់ក្នុងការសមាទាននូវសិក្ខាបទតទៅទៀត ១ មានសេចក្តីប៉ុនប៉ងដ៏ក្លៀវក្លា ក្នុងធម៌ជាគ្រឿងស្ងប់រម្ងាប់ ហើយមិនប្រាសចាកសេចក្តីស្រឡាញ់ក្នុងធម៌ជាគ្រឿងស្ងប់រម្ងាប់តទៅទៀត ១ មានសេចក្តីប៉ុនប៉ងដ៏ក្លៀវក្លា ក្នុងការបន្ទោបង់នូវឥស្សា ហើយមិនប្រាសចាកសេចក្តីស្រឡាញ់ ក្នុងការបន្ទោបង់នូវឥស្សាតទៅទៀត ១ មានសេចក្តីប៉ុនប៉ងដ៏ក្លៀវក្លា ក្នុងការសម្ងំនៅក្នុងកម្មដ្ឋាន ហើយមិនប្រាសចាកសេចក្តីស្រឡាញ់ ក្នុងការសម្ងំនៅក្នុងកម្មដ្ឋានតទៅទៀត ១ មានសេចក្តីប៉ុនប៉ងដ៏ក្លៀវក្លា ក្នុងការប្រារព្ធព្យាយាម ហើយមិនប្រាសចាកសេចក្តីស្រឡាញ់ ក្នុងការប្រារព្ធនូវព្យាយាមតទៅទៀត ១ មានសេចក្តីប៉ុនប៉ងដ៏ក្លៀវក្លា ក្នុងស្មារតីដ៏ចាស់ក្លា ហើយមិនប្រាសចាកសេចក្តីស្រឡាញ់ក្នុងស្មារតីដ៏ចាស់ក្លាតទៅទៀត ១ មានសេចក្តីប៉ុនប៉ងដ៏ក្លៀវក្លា ក្នុងការត្រាស់ដឹងដោយទិដ្ឋិ ហើយមិនប្រាសចាកសេចក្តីស្រឡាញ់ ក្នុងការត្រាស់ដឹងដោយទិដ្ឋិតទៅទៀត ១។ អដ្ឋកថា។ (២). គឺ បឋមជ្ឈាន ទុតិយជ្ឈាន តតិយជ្ឈាន ចតុត្ថជ្ឈាន អាកាសានញ្ចាយតនជ្ឈាន វិញ្ញាណញ្ចាយតនជ្ឈាន អាកិញ្ចញ្ញាយតនជ្ឈាន នេវសញ្ញានាសញ្ញាយតនជ្ឈាន សញ្ញាវេទយិតនិរោធជ្ឈាន។
ID: 637358687486505556
ទៅកាន់ទំព័រ៖