ព្រះត្រៃបិដក ភាគ ៦៩

កាល​ឃើញ​សង្ខារ​ទាំងឡាយ រមែង​ធ្វើឲ្យ​ជាក់ច្បាស់ កាល​ឃើញ​វិញ្ញាណ​ រមែង​ធ្វើឲ្យ​ជាក់ច្បាស់ ចក្ខុ។បេ។ ជរា និង​មរណៈ កាល​ឃើញ​ព្រះនិព្វាន ដែល​ឈ្មោះ​អមតៈ ជាទី​ពឹង​របស់​សត្វ​ ដោយ​អត្ថ​ថា ចប់ស្រេច​ (នៃ​សាសនា​) រមែង​ធ្វើឲ្យ​ជាក់ច្បាស់ ធម៌​ទាំង​ឡាយ​ណាៗ ដែល​បុគ្គល​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ​ ធម៌​ទាំង​ឡាយ​នោះ​ៗ ឈ្មោះថា បុគ្គល​ពាល់ត្រូវ​ហើយ ដែល​ឈ្មោះថា​ញាណ ដោយ​អត្ថ​ថា ដឹង​នូវ​ធម៌​នោះ​ ឈ្មោះថា​បញ្ញា ដោយ​អត្ថ​ថា ដឹង​ច្បាស់​នូវ​ធម៌​នោះ ហេតុ​នោះ លោក​ពោល​ថា ការ​ប្រុង​ត្រចៀក​ថា​ ធម៌​ទាំងឡាយ​នេះ បុគ្គល​ត្រូវ​ធ្វើឲ្យ​ជាក់ច្បាស់ បញ្ញា​ជា​គ្រឿង​ដឹង​ច្បាស់ នូវ​ការ​ប្រុង​ត្រចៀក​នោះ​ ឈ្មោះថា សុត​មយ​ញ្ញាណ។
 ការ​ប្រុង​ត្រចៀក​ថា ធម៌​ទាំងឡាយ​នេះ គប់​រក​នូវ​សេចក្តី​សាបសូន្យ​ ធម៌​ទាំងឡាយ​នេះ គប់​រក​នូវ​ការឋិតនៅ ធម៌​ទាំងឡាយ​នេះ គប់​រក​នូវ​គុណវិសេស​ ធម៌​ទាំងឡាយ​នេះ គប់​រក​នូវ​ការ​ទម្លុះទម្លាយ​កិលេស បញ្ញា​ជា​គ្រឿង​ដឹង​ច្បាស់​នូវ​ការ​ប្រុង​ត្រចៀក​នោះ​ ឈ្មោះថា សុត​មយ​ញ្ញាណ តើ​ដូចម្តេច សញ្ញា និង​មនសិ​កា​រៈ ដែល​ច្រឡំ​ដោយ​កាម​របស់​បុគ្គល​អ្នក​បាន​នូវ​បឋមជ្ឈាន រមែង​ប្រព្រឹត្តទៅ នេះ​ឈ្មោះថា​ ធម៌​គប់​រក​នូវ​សេចក្តី​សាបសូន្យ​ សតិ​ដ៏​សមគួរ​ដល់​ឈាន​នោះ តាំងនៅ​ដដែល នេះ​ឈ្មោះថា​ ធម៌​គប់​រក​នូវ​ការតាំងនៅ​ដដែល សញ្ញា និង​មនសិ​កា​រៈ
ថយ | ទំព័រទី ៨០ | បន្ទាប់
ID: 637358763035408978
ទៅកាន់ទំព័រ៖