ព្រះត្រៃបិដក ភាគ ៦៩
ដែលច្រឡំដោយឈានមិនមានវិតក្កៈ រមែងប្រព្រឹត្តទៅ ឈ្មោះថាធម៌គប់រកនូវគុណវិសេស សញ្ញា និងមនសិការៈដែលច្រឡំដោយនិព្វិទាវិបស្សនា ប្រកបដោយវិរាគធម៌ គឺអរិយមគ្គ រមែងប្រព្រឹត្តទៅ ឈ្មោះថាធម៌គប់រកនូវការទំលាយកិលេស សញ្ញា និងមនសិការៈ ដែលច្រឡំដោយវិតក្កៈ របស់បុគ្គលអ្នកបានទុតិយជ្ឈាន រមែងប្រព្រឹត្តទៅ ឈ្មោះថាធម៌គប់រកនូវសេចក្តីសាបសូន្យ សតិដ៏សមគួរដល់ឈាននោះ តាំងនៅដដែល ឈ្មោះថាធម៌គប់រកនូវការតាំងនៅដដែល សញ្ញា និងមនសិការៈ ដែលច្រឡំដោយឧបេក្ខា និងសុខៈ រមែងប្រព្រឹត្តទៅ ឈ្មោះថាធម៌គប់រកនូវគុណវិសេស សញ្ញា និងមនសិការៈដែលច្រឡំដោយនិព្វិទាវិបស្សនា ប្រកបដោយវិរាគធម៌ គឺអរិយមគ្គ រមែងប្រព្រឹត្តទៅ ឈ្មោះថាធម៌គប់រកនូវការទំលាយកិលេស សញ្ញា និងមនសិការៈដែលច្រឡំដោយបីតិ និងសុខៈ របស់បុគ្គលអ្នកបានតតិយជ្ឈាន រមែងប្រព្រឹត្តទៅ ឈ្មោះថាធម៌គប់រកនូវសេចក្តីសោះសូន្យ សតិដ៏សមគួរដល់ឈាននោះ តាំងនៅដដែល ឈ្មោះថាធម៌គប់រកនូវការតាំងនៅដដែល សញ្ញា និងមនសិការៈ ដែលច្រឡំដោយអទុក្ខមសុខៈ គឺឧបេក្ខាភាវនា រមែងប្រព្រឹត្តទៅ ឈ្មោះថាធម៌គប់រកនូវគុណវិសេស សញ្ញា និងមនសិការៈ ដែលច្រឡំដោយនិព្វិទាវិបស្សនា ប្រកដោយវិរាគធម៌ គឺអរិយមគ្គ រមែងប្រព្រឹត្តទៅ
ID: 637358763370921172
ទៅកាន់ទំព័រ៖