ព្រះត្រៃបិដក ភាគ ៦៩
ឈ្មោះថាធម៌គប់រកនូវការទំលាយកិលេស សញ្ញា និងមនសិការៈ ដែលច្រឡំដោយឧបេក្ខា និងសុខៈ របស់បុគ្គលអ្នកបាននូវចតុត្ថជ្ឈាន រមែងប្រព្រឹត្តទៅ ឈ្មោះថាធម៌គប់រកនូវសេចក្តីសាបសូន្យ សតិដ៏សមគួរដល់ឈាននោះ តាំងនៅដដែល ឈ្មោះថាធម៌គប់រកនូវការតាំងនៅដដែល សញ្ញា និងមនសិការៈ ដែលច្រឡំដោយអាកាសានញ្ចាយតនៈ រមែងប្រព្រឹត្តទៅ ឈ្មោះថាធម៌គប់រកនូវគុណវិសេស សញ្ញា និងមនសិការៈ ដែលច្រឡំដោយនិព្វិទាវិបស្សនា ប្រកបដោយវិរាគធម៌ គឺអរិយមគ្គ រមែងប្រព្រឹត្តទៅ ឈ្មោះថាធម៌គប់រកនូវការទំលាយកិលេស សញ្ញា និងមនសិការៈ ដែលច្រឡំដោយរូប របស់បុគ្គលអ្នកបាននូវអាកាសានញ្ចាយតនៈ រមែងប្រព្រឹត្តទៅ ឈ្មោះថាធម៌គប់រកនូវសេចក្តីសាបសូន្យ សតិដ៏សមគួរដល់ឈាននោះ តាំងនៅដដែល ឈ្មោះថាធម៌គប់រកនូវការតាំងនៅដដែល សញ្ញា និងមនសិការៈ ដែលច្រឡំដោយវិញ្ញាណញ្ចាយតនៈ រមែងប្រព្រឹត្តទៅ ឈ្មោះថាធម៌គប់រកនូវគុណវិសេស សញ្ញា និងមនសិការៈដែលច្រឡំដោយនិព្វិទាវិបស្សនា ប្រកបដោយវិរាគធម៌គឺអរិយមគ្គ រមែងប្រព្រឹត្តទៅ ឈ្មោះថាធម៌គប់រកនូវការទំលាយកិលេស សញ្ញា និងមនសិការៈ ដែលច្រឡំដោយអាកាសានញ្ចាយតនៈ របស់បុគ្គលអ្នកបានវិញ្ញាណញ្ចាយតនៈ រមែងប្រព្រឹត្តទៅ ឈ្មោះថា
ID: 637358763657989587
ទៅកាន់ទំព័រ៖