ព្រះត្រៃបិដក ភាគ ៦៩
ធម៌គប់រកនូវសេចក្តីសាបសូន្យ សតិដ៏សមគួរដល់ឈាននោះ តាំងនៅដដែល ឈ្មោះថាធម៌គប់រកនូវការតាំងនៅដដែល សញ្ញា និងមនសិការៈ ដែលច្រឡំដោយអាកិញ្ចញ្ញាយតនៈ រមែងប្រព្រឹត្តទៅ ឈ្មោះថាធម៌គប់រកនូវគុណវិសេស សញ្ញា និងមនសិការៈ ដែលច្រឡំដោយនិព្វិទាវិបស្សនា ប្រកបដោយវិរាគធម៌គឺអរិយមគ្គ រមែងប្រព្រឹត្តទៅ ឈ្មោះ ថាធម៌គប់រកនូវការទំលាយកិលេស សញ្ញា និងមនសិការៈ ដែលច្រឡំដោយវិញ្ញាណញ្ចាយតនៈ របស់បុគ្គលអ្នកបានអកិញ្ចញ្ញាយតនៈ រមែងប្រព្រឹត្តទៅ ឈ្មោះថាធម៌គប់រកនូវសេចក្តីសាបសូន្យ សតិដ៏សមគួរដល់ឈាននោះ តាំងនៅដដែល ឈ្មោះថាធម៌គប់រកនូវការតាំងនៅ សញ្ញា និងមនសិការៈ ដែលច្រឡំដោយនេវសញ្ញានាសញ្ញាយតនៈ រមែងប្រព្រឹត្តទៅ ឈ្មោះថាធម៌គប់រកនូវគុណវិសេស សញ្ញា និងមនសិការៈ ដែលច្រឡំដោយនិព្វិទាវិបស្សនា ប្រកបដោយវិរាគធម៌គឺអរិយមគ្គ រមែងប្រព្រឹត្តទៅ ឈ្មោះថាធម៌គប់រកនូវការទំលាយកិលេស ដែលឈ្មោះថា ញាណ ដោយអត្ថថា ដឹងនូវធម៌នោះ ឈ្មោះថា បញ្ញា ដោយអត្ថថាដឹងច្បាស់នូវធម៌នោះ ព្រោះហេតុនោះ លោកពោលថា ការប្រុងត្រចៀកថា ធម៌ទាំងឡាយនេះ គប់រកនូវសេចក្តីសាបសូន្យ ធម៌ទាំងឡាយនេះ គប់រកនូវការតាំងនៅដដែល ធម៌ទាំងឡាយនេះ គប់រកនូវគុណវិសេស ធម៌ទាំងឡាយនេះ
ID: 637358763973812170
ទៅកាន់ទំព័រ៖