ព្រះត្រៃបិដក ភាគ ៦៩
បណ្តាធម៌ទាំងនោះ ឧបាយាសៈ (សេចក្តីចង្អៀតចង្អល់) តើដូចម្តេច។ សេចក្តីតានតឹង ការទង្គឹះ ភាពនៃសេចក្តីតានតឹង ភាពនៃសេចក្តីទង្គឹះណា របស់បុគ្គលដែលត្រូវសេចក្តីវិនាសចាកញាតិប៉ះពាល់ក្តី ត្រូវសេចក្តីវិនាសចាកភោគៈប៉ះពាល់ក្តី ត្រូវសេចក្តីវិនាសគឺរោគប៉ះពាល់ក្តី ត្រូវសេចក្តីវិនាសចាកសីលប៉ះពាល់ក្តី ត្រូវសេចក្តីវិនាសនៃទិដ្ឋិប៉ះពាល់ក្តី ឬប្រកបដោយសេចក្តីវិនាសណាមួយ ឬក៏ត្រូវទុក្ខធម៌ណាមួយប៉ះពាល់ នេះហៅថា ឧបាយាសៈ។
[៨២] បណ្តាធម៌ទាំងនោះ អប្បិយេហិ សម្បយោគទុក្ខ (ការភប់ប្រសព្វដោយសត្វ និងសង្ខារទាំងឡាយមិនជាទីស្រឡាញ់ ក៏ជាទុក្ខ) តើដូចម្តេច។ បុគ្គលនោះក្នុងលោកនេះ មានរូប សំឡេង ក្លិន រស ផ្សព្វ ណា មិនជាទីប្រាថ្នា មិនជាទីត្រេកអរ មិនជាទីពេញចិត្ត ពុំនោះសោត ពួកជនណា ជាអ្នកប្រាថ្នាសេចក្តីវិនាស ប្រាថ្នាអំពើមិនជាប្រយោជន៍ ប្រាថ្នាសេចក្តីមិនសប្បាយ ប្រាថ្នាសេចក្តីមិនក្សេមចាកយោគៈ ដល់បុគ្គលនោះ ការចួបប្រទះ ការចួបជុំ ការភប់ប្រសព្វ ការច្រឡូកច្រឡំ ដោយអារម្មណ៍ទាំងនោះ ឬដោយបុគ្គលទាំងនោះឯណា នេះហៅថា អប្បិយេហិ សម្បយោគទុក្ខ។
បណ្តាធម៌ទាំងនោះ បិយេហិ វិប្បយោគទុក្ខ (ការព្រាត់ប្រាសចាកសត្វ និងសង្ខារជាទីស្រឡាញ់ ក៏ជាទុក្ខ) តើដូចម្តេច។
ID: 637358765825614035
ទៅកាន់ទំព័រ៖