ព្រះត្រៃបិដក ភាគ ៦៩
បុគ្គលនោះ មានរូប សំឡេង ក្លិន រស ផ្សព្វ ណា ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីពេញចិត្ត ក្នុងលោកនេះ ពុំនោះសោត ពួកជនណា ទោះជាមាតាក្តី បិតាក្តី បងប្អូនប្រុសក្តី បងប្អូនស្រីក្តី មិត្តក្តី អាមាត្យក្តី ញាតិក្តី សាលោហិតក្តី ជាអ្នកប្រាថ្នានូវសេចក្តីចម្រើន ប្រាថ្នានូវប្រយោជន៍ ប្រាថ្នានូវសេចក្តីសប្បាយ ប្រាថ្នានូវសេចក្តីក្សេមចាកយោគៈ ដល់បុគ្គលនោះ ការមិនចួបប្រទះ ការមិនចួបជុំ ការមិនភប់ប្រសព្វ ការមិនបានមូលមិត្ត ដោយអារម្មណ៍ ឬដោយពួកជនទាំងនោះឯណា នេះលោកហៅថា បិយេហិ វិប្បយោគទុក្ខ។
បណ្តាធម៌ទាំងនោះ បុគ្គលប្រាថ្នារបស់ណា មិនបាន ការដែលគេប្រាថ្នារបស់នោះ មិនបាននោះ នាំមកនូវទុក្ខ តើដូចម្តេច។ សត្វទាំងឡាយដែលមានជាតិជាធម្មតា តែងមានសេចក្តីប្រាថ្នាកើតឡើងយ៉ាងនេះថា ធ្វើដូចម្តេចហ្ន៎ សូមឲ្យយើងទាំងឡាយ កុំមានជាតិជាធម្មតា ឬថា ជាតិមិនគប្បីមកដល់យើងទាំងឡាយ ដំណើរនុ៎ះ ពួកសត្វមិនគប្បីសម្រេចបានតាមប្រាថ្នាឡើយ ហេតុនេះឯង ទើបឈ្មោះថា បុគ្គលប្រាថ្នារបស់ណា មិនបាន ការដែលគេប្រាថ្នារបស់នោះមិនបាននោះឯង នាំមកនូវទុក្ខ ពួកសត្វមានជរាជាធម្មតា។បេ។ ពួកសត្វមានព្យាធិជាធម្មតា ពួកសត្វមានមរណៈជាធម្មតា ពួកសត្វមានសោកបរិវេទទុក្ខទោមនស្សុបាយាសៈជាធម្មតា
ID: 637358766328179565
ទៅកាន់ទំព័រ៖