ព្រះត្រៃបិដក ភាគ ៦៩

កាល​ជាប់​នៅ ក៏​ជាប់​នៅក្នុង​អារម្មណ៍​នោះ​ ចុះ​អារម្មណ៍​ដូចម្តេច មាន​សភាព​គួរ​ស្រឡាញ់ មាន​សភាព​គួរ​ត្រេកអរ​ក្នុង​លោក​ ចក្ខុ​មាន​សភាព​គួរ​ស្រឡាញ់ មាន​សភាព​គួរ​ត្រេកអរ​ក្នុង​លោក តណ្ហា​នុ៎ះ កាល​កើតឡើង​ រមែង​កើតឡើង​ក្នុង​ចក្ខុ​នុ៎ះ កាល​ជាប់​នៅ រមែង​ជាប់​នៅក្នុង​ចក្ខុ​នុ៎ះ សោតៈ​ក្នុង​លោក​ ឃានៈ​ក្នុង​លោក ជិវ្ហា​ក្នុង​លោក កាយ​ក្នុង​លោក មនៈ មាន​សភាព​គួរ​ស្រឡាញ់ មាន​សភាព​គួរ​ត្រេកអរ​ក្នុង​លោក​ តណ្ហា​នុ៎ះ កាល​កើតឡើង ក៏​កើតឡើង​ក្នុង​សោតៈ ជាដើម​នុ៎ះ កាល​ជាប់​នៅ ក៏​ជាប់​នៅក្នុង​សោតៈ​ជាដើម​នុ៎ះ​ រូប​ទាំងឡាយ មាន​សភាព​គួរ​ស្រឡាញ់ មាន​សភាព​គួរ​ត្រេកអរ​ក្នុង​លោក តណ្ហា​នុ៎ះ កាល​កើតឡើង​ ក៏​កើតឡើង​ក្នុង​រូប​នុ៎ះ កាល​ជាប់​នៅ ក៏​ជាប់​នៅក្នុង​រូប​នុ៎ះ សទ្ទៈ​ក្នុង​លោក។បេ។ ធម្មារម្មណ៍​ក្នុង​លោក ចក្ខុវិញ្ញាណ ក្នុង​លោក។បេ។ មនោវិញ្ញាណ​ក្នុង​លោក​ ចម្ខុ​សម្ផស្ស ក្នុង​លោក។បេ។ មនោ​សម្ផស្ស ក្នុង​លោក វេទនា​កើតអំពី​ចក្ខុសម្ផស្ស​ក្នុង​លោក។បេ។ វេទនា​កើតអំពី​មនោ​សម្ផស្ស​ក្នុង​លោក រូបសញ្ញា​ក្នុង​លោក។បេ។ ធម្ម​សញ្ញា​ក្នុង​លោក​ រូប​សញ្ចេតនា​ក្នុង​លោក។បេ។ ធម្ម​សញ្ចេតនា​ក្នុង​លោក រូប​តណ្ហា​ក្នុង​លោក។បេ។ ធម្ម​តណ្ហា​ក្នុង​លោក​ រូប​វិតក្កៈ​ក្នុង​លោក។បេ។
ថយ | ទំព័រទី ៩១ | បន្ទាប់
ID: 637358767048584917
ទៅកាន់ទំព័រ៖