ព្រះត្រៃបិដក ភាគ ៦៩

 [៨៥​] បណ្តា​អរិយសច្ច​ទាំងនោះ​ ទុក្ខនិរោធ​គាមិនី​បដិបទា​អរិយសច្ច តើ​ដូចម្តេច។ អរិយមគ្គ​មាន​អង្គ ៨ នេះឯង គឺ​សម្មាទិដ្ឋិ​ ១ សម្មាសង្កប្បៈ ១ សម្មាវាចា ១ សម្មា​កម្មន្តៈ ១ សម្មាអាជីវៈ ១ សម្មា​វាយាមៈ ១ សម្មាសតិ ១ សម្មាសមាធិ ១។
 បណ្តា​អរិយមគ្គ​ទាំងនោះ សម្មាទិដ្ឋិ តើ​ដូចម្តេច។ ការ​ដឹង​ច្បាស់​ក្នុង​កង​ទុក្ខ​ ការ​ដឹង​ច្បាស់​ក្នុង​ហេតុ​ជាទី​កើតឡើង​នៃ​កង​ទុក្ខ ការ​ដឹង​ច្បាស់​ក្នុង​ទី​រលត់​នៃ​កង​ទុក្ខ​ ការ​ដឹង​ច្បាស់​ក្នុង​ផ្លូវ​ប្រតិបត្តិ​ជា​ដំណើរ​ទៅកាន់​ទី​រលត់​កង​ទុក្ខ នេះ​លោក​ហៅថា​ សម្មាទិដ្ឋិ។
 បណ្តា​អរិយមគ្គ​ទាំងនោះ សម្មាសង្កប្បៈ តើ​ដូចម្តេច។ នេ​ក្ខម្ម​សង្កប្បៈ​ (ការ​ត្រិះរិះ​ក្នុង​ការ​ចេញ​ចាក​កាម​) អព្យាបាទ​សង្កប្បៈ​ (ការ​ត្រិះរិះ​ក្នុង​ការ​មិន​ព្យាបាទ​) អវិហឹសា​សង្កប្បៈ​ (ការ​ត្រិះរិះ​ក្នុង​ការ​មិន​បៀតបៀន​) នេះ​លោក​ហៅថា សម្មាសង្កប្បៈ។
 បណ្តា​អរិយមគ្គ​ទាំងនោះ សម្មាវាចា តើ​ដូចម្តេច។ ចេតនា​ជាហេតុ​វៀរចាក​មុសាវាទ​ ចេតនា​ជាហេតុ​វៀរចាក​បិ​សុ​ណវាចា ចេតនា​ជាហេតុ​វៀរចាក​ផរុសវាចា ចេតនា​ជាហេតុ​វៀរចាក​សម្ផ​ប្ប​លា​បៈ​ នេះ​លោក​ហៅថា សម្មាវាចា។
 បណ្តា​អរិយមគ្គ​ទាំងនោះ សម្មា​កម្មន្តៈ តើ​ដូចម្តេច។ ចេតនា​ជាហេតុ​វៀរចាក​បាណាតិបាត​ ចេតនា​ជាហេតុ​វៀរចាក​អទិន្នាទាន
ថយ | ទំព័រទី ៩៣ | បន្ទាប់
ID: 637358767859627901
ទៅកាន់ទំព័រ៖