ព្រះត្រៃបិដក ភាគ ៦៩

។បេ។ ក្នុងចិត្ត។បេ។ ពិចារណា​ឃើ​ញរឿយៗ នូវ​ធម៌ ក្នុង​ធម៌​ទាំងឡាយ​ជាប្រក្រតី​ មាន​ព្យាយាម​ជា​គ្រឿង​ដុត​កំ​ដៅ​នូវ​កិលេស មាន​សេចក្តី​ដឹងខ្លួន មានស្មារតី​កំចាត់​បង់​នូវ​អភិជ្ឈា​ និង​ទោមនស្ស​ក្នុង​លោក​ នេះ​លោក​ហៅថា សម្មាសតិ។
 បណ្តា​អរិយមគ្គ​ទាំងនោះ សម្មាសមាធិ តើ​ដូចម្តេច។ ភិក្ខុ​ក្នុង​សាសនា​នេះ​ ស្ងាត់​ចាក​កាម​ទាំងឡាយ ស្ងាត់​ចាក​អកុសលធម៌​ទាំងឡាយ បានសម្រេច​បឋមជ្ឈាន​ ប្រកបដោយ​វិតក្កៈ វិចារៈ មាន​បីតិ និង​សុខៈ ដែល​កើតអំពី​សេចក្តី​ស្ងាត់ បានសម្រេច​ទុតិយជ្ឈាន​ ជា​ធម្មជាត​កើតមាន​ខាងក្នុង​សន្តាន ប្រកបដោយ​សេចក្តី​ជ្រះថ្លា គឺ​សទ្ធា មាន​សភាព​ជា​ចិត្ត​ខ្ពស់​ឯក​ មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ មានតែ​បីតិ និង​សុខៈ ដែល​កើតអំពី​សមាធិ គឺ​បឋមជ្ឈាន ព្រោះ​រម្ងាប់​នូវ​វិតក្កៈ​ វិចារៈ ជា​អ្នក​ព្រងើយកន្តើយ​ផង មានស្មារតី​ដឹងខ្លួន​ផង ព្រោះ​លះបង់​បីតិ​ រមែង​ទទួល​សុខ​ដោយ​នាមកាយ​ផង ព្រះ​អរិយៈ​ទាំងឡាយ តែង​សរសើរ​ភិក្ខុ​នោះ​ថា ជា​អ្នកមាន​ចិត្ត​ប្រកបដោយ​ឧបេក្ខា​ មានស្មារតី មានការ​នៅជា​សុខ​ដូច្នេះ ព្រោះ​តតិយជ្ឈាន​ណា ភិក្ខុ​នោះ ក៏បាន​សម្រេច​តតិយជ្ឈាន​នោះ​ ព្រោះ​លះបង់​សុខ​ផង លះបង់​ទុក្ខ​ផង ព្រោះ​វិនាស​ទៅ​នៃ​សោមនស្ស និង​ទោមនស្ស​ក្នុង​កាលមុន​
ថយ | ទំព័រទី ៩៥ | បន្ទាប់
ID: 637358768699892992
ទៅកាន់ទំព័រ៖