ព្រះត្រៃបិដក ភាគ ៦៩
សុត្តន្តបិដក
ខុទ្ទកនិកាយ បដិសម្ភិទាមគ្គ
បឋមភាគ
សូមនមស្ការព្រះមានព្រះភាគអរហន្តសម្មាសម្ពុទ្ធអង្គនោះ។
មាតិកា
បញ្ញា (ការដឹងច្បាស់) ក្នុងការប្រុងត្រចៀក ឈ្មោះថា សុតមយញ្ញាណ បញ្ញាក្នុងការស្តាប់ហើយសង្រួម ឈ្មោះថា សីលមយញ្ញាណ បញ្ញាក្នុងការសង្រួមហើយតំកល់ទុក ឈ្មោះថា សមាធិភាវនាមយញ្ញាណ បញ្ញាក្នុងការកំណត់នូវបច្ច័យ ឈ្មោះថា ធម្មដ្ឋិតិញ្ញាណ បញ្ញាក្នុងការបំប្រួញនូវពួកធម៌ជាអតីត អនាគត និងបច្ចុប្បន្ន ហើយកំណត់ទុក ឈ្មោះថា សម្មសនញ្ញាណ បញ្ញាក្នុងការឃើញនូវការប្រែប្រួលនៃពួកធម៌ជាបច្ចុប្បន្ន ឈ្មោះថា ឧទយព្វយានុបស្សនាញ្ញាណ បញ្ញាក្នុងការឃើញនូវអារម្មណ៍ថា បែកធ្លាយ ឈ្មោះថា វិបស្សនាញ្ញាណ បញ្ញាក្នុងការប្រាកដឡើងថាជាភ័យ ឈ្មោះថា អាទីនវញ្ញាណ បញ្ញាគឺសេចក្តីប្រាថ្នាដើម្បីរួច ឬការពិចារណា ឬការព្រងើយកន្តើយ ឈ្មោះថា សង្ខារុបេក្ខាញ្ញាណ បញ្ញាក្នុងការចេញ និងការវិលត្រឡប់ចាកសង្ខារនិមិត្តខាងក្រៅ ឈ្មោះថា គោត្រភុញ្ញាណ
ID: 637358684971446169
ទៅកាន់ទំព័រ៖