ព្រះត្រៃបិដក ភាគ ៦៩

សង្ខារ​មាន ព្រោះ​អវិជ្ជា​ជា​បច្ច័យ កាលបើ​អវិជ្ជា​មិន​មាន​ សង្ខារ​ក៏​មិន​មាន អស់​អតីតកាល​ផង អស់​អនាគតកាល​ផង ហេតុ​នោះ បញ្ញា​ក្នុង​ការបំព្រួញ​ហើយ​កំណត់ទុក​ ឈ្មោះ​ថា​សម្ម​សន​ញ្ញាណ ដែល​ឈ្មោះថា​ញាណ ដោយ​អត្ថ​ថា​ដឹង​នូវ​ធម៌​នោះ ឈ្មោះថា​បញ្ញា​ ដោយ​អត្ថ​ថា​ដឹង​ច្បាស់​នូវ​ធម៌​នោះ ហេតុ​នោះ លោក​ពោល​ថា បញ្ញា​ក្នុង​ការបំព្រួញ​ហើយ​កំណត់ទុក​នូវ​ពួក​ធម៌​ជា​អតីត​ អនាគត បច្ចុប្បន្ន ឈ្មោះ​ថា​សម្ម​សន​ញ្ញាណ ។
 [១០៣​] បញ្ញា​ក្នុង​ការ​ឃើញ​នូវ​ការប្រែប្រួល​នៃ​ពួក​ធម៌​ជា​បច្ចុប្បន្ន​ ឈ្មោះថា​ឧទយ​ព្វ​យានុ​បស្ស​នា​ញាណ តើ​ដូចម្តេច។ រូប​ជា​បច្ចុប្បន្ន​កើត​ហើយ ការ​ចំរើន​ឡើង​នៃ​រូប​នោះ​ ជា​លក្ខណៈ​នៃ​ការ​កើត ការ​សូន្យ​ទៅជា​លក្ខណៈ​នៃ​ការប្រែប្រួល ឈ្មោះថា​អនុបស្សនា​ញាណ​ វេទនា​កើត​ហើយ សញ្ញា​កើត​ហើយ សង្ខារ​កើត​ហើយ វិញ្ញាណ​កើត​ហើយ ចក្ខុ​កើត​ហើយ។បេ។ ភព​ជា​បច្ចុប្បន្ន​កើត​ហើយ​ ការ​ចំរើន​ឡើង​នៃ​ភព​នោះ ជា​លក្ខណៈ​នៃ​ការ​កើត ការ​សូន្យ​ទៅ ជា​លក្ខណៈ​នៃ​ការប្រែប្រួល​ ឈ្មោះថា​អនុបស្សនា​ញាណ។
 [១០៤​] បុគ្គល​ការ​ឃើញ​នូវ​ការ​ចម្រើនឡើង​នៃ​បញ្ចក្ខន្ធ​ តើ​ឃើញ​លក្ខណៈ​ប៉ុន្មាន កាល​ឃើញ​នូវ​ការ​សូន្យ​ទៅ តើ​ឃើញ​លក្ខណៈ​ប៉ុន្មាន កាល​ឃើញ​នូវ​ការ​ចម្រើនឡើង​ និង​ការ​សូន្យ​ទៅ តើ​ឃើញ​លក្ខណៈ​ប៉ុន្មាន
ថយ | ទំព័រទី ១២៣ | បន្ទាប់
ID: 637361209248202141
ទៅកាន់ទំព័រ៖