ព្រះត្រៃបិដក ភាគ ៦៩
នូវលក្ខណៈ ៥ នេះ កាលឃើញនូវការចម្រើនឡើង និងការសូន្យទៅ តែងឃើញនូវលក្ខណៈ ១០ នេះ កាលឃើញនូវការចម្រើនឡើងនៃខន្ធទាំង ៥ តែងឃើញនូវលក្ខណៈ ២៥ នេះ កាលឃើញនូវការសូន្យទៅ តែងឃើញនូវលក្ខណៈ ២៥ នេះ កាលឃើញនូវការចម្រើនឡើង និងការសូន្យទៅ តែងឃើញនូវលក្ខណៈ ៥០ នេះ ដែលឈ្មោះថាញាណ ដោយអត្ថថាដឹងនូវធម៌នោះ ឈ្មោះថាបញ្ញា ដោយអត្ថថាដឹងច្បាស់នូវធម៌នោះ ហេតុនោះ លោកពោលថា បញ្ញាក្នុងការឃើញនូវការប្រែប្រួលនៃពួកធម៌ជាបច្ចុប្បន្ន ឈ្មោះថាឧទយព្វយានុបស្សនាញាណ។ រូបក្ខន្ធ កើតឡើងព្រោះអាហារ ខន្ធដ៏សេស គឺវេទនា សញ្ញា សង្ខារ កើតឡើងព្រោះផស្សៈ វិញ្ញាណក្ខន្ធកើតឡើង ព្រោះនាម និងរូប។
[១១២] បញ្ញាក្នុងការពិចារណាឃើញនូវអារម្មណ៍ថាបែកធ្លាយ ឈ្មោះថាវិបស្សនាញាណ តើដូចម្តេច។ ចិត្ត មានរូបជាអារម្មណ៍ កើតឡើងហើយបែកធ្លាយទៅវិញ បុគ្គលពិចារណាឃើញនូវការបែកធ្លាយនៃចិត្តនោះ ព្រោះពិចារណានូវអារម្មណ៍នោះ។ ពាក្យថា ពិចារណាឃើញ តើពិចារណាឃើញ ដូចម្តេច។ ពិចារណាឃើញថាមិនទៀង មិនមែនពិចារណាឃើញថាទៀងទេ ពិចារណាឃើញថាជាទុក្ខ មិនមែនពិចារណាឃើញថាជាសុខទេ ពិចារណាឃើញថាមិនមែនខ្លួន មិនមែនពិចារណាឃើញថាខ្លួនទេ
ID: 637361211391917191
ទៅកាន់ទំព័រ៖