ព្រះត្រៃបិដក ភាគ ៦៩
បុគ្គលឃើញនូវការមិនកើត នូវការមិនប្រព្រឹត្តិ នូវការមិនមាននិមិត្ត នូវការមិនប្រមូលមក និងការមិនបដិសន្ធិ ថាជាសុខ នេះឈ្មោះថាញាណក្នុងសន្តិបទ អាទីនវញ្ញាណនេះ តែងកើតក្នុងឋាន ៥ ញាណក្នុងសន្តិបទនេះ តែងកើតក្នុងឋាន ៥ បុគ្គលរមែងដឹងច្បាស់នូវញាណទាំង ១០ (នេះឯង) ភាពនៃបុគ្គលអ្នកឈ្លាសវៃក្នុងញាណទាំង ២ ទើបមិនញាប់ញ័រក្នុងទិដ្ឋិផ្សេងៗ។
ដែលឈ្មោះថាញាណ ដោយអត្ថថាដឹងនូវធម៌នោះ ឈ្មោះថាបញ្ញា ដោយអត្ថថាដឹងច្បាស់នូវធម៌នោះ ហេតុនោះ លោកពោលថា បញ្ញាក្នុងការប្រាកដឡើងថាជាភ័យ ឈ្មោះថាអាទីនវញ្ញាណ។
[១២០] បញ្ញាគឺសេចក្តីប្រាថ្នាដើម្បីរួច ឬការពិចារណារកឧបាយ ឬក៏ការព្រងើយកន្តើយ ឈ្មោះថាសង្ខារុបេក្ខាញាណ តើដូចម្តេច។ បញ្ញាគឺសេចក្តីប្រាថ្នាដើម្បីរួច ឬការពិចារណារកឧបាយ ឬក៏ការព្រងើយកន្តើយក្នុងការកើត ឈ្មោះថាសង្ខារុបេក្ខាញាណ បញ្ញាគឺសេចក្តីប្រាថ្នាដើម្បីរួច ឬការពិចារណារកឧបាយ ឬក៏ការព្រងើយកន្តើយក្នុងការប្រព្រឹត្តិ ឈ្មោះថាសង្ខារុបេក្ខាញាណ បញ្ញាគឺសេក្តីប្រាថ្នាដើម្បីរួច...ក្នុងនិមិត្ត។បេ។ សេចក្តីប្រាថ្នាដើម្បីរួច ... ក្នុងការប្រមូលមក សេចក្តីប្រាថ្នាដើម្បីរួច...ក្នុងបដិសន្ធិ សេចក្តីប្រាថ្នាដើម្បីរួច...ក្នុងគតិ សេចក្តីប្រាថ្នាដើម្បីរួច...ក្នុងការវិលមក សេចក្តីប្រាថ្នាដើម្បីរួច...ក្នុងការកើត សេចក្តីប្រាថ្នាដើម្បីរួច ... ក្នុងជាតិ
ID: 637361214015694994
ទៅកាន់ទំព័រ៖