ព្រះត្រៃបិដក ភាគ ៦៩

គោត្រភូ​ធម៌ ៨ ជា​បច្ច័យ​នៃ​សមាធិ គោត្រភូ​ធម៌ ១០ ជា​គោចរ​នៃ​ញាណ​ គោត្រភូ​ធម៌ ១៨ ជា​បច្ច័យ​នៃ​វិមោក្ខ ៣ អាការៈ​ទាំង ១៨ នេះ ព្រះ​យោគី​នោះ​សន្សំ​ហើយដោយ​ប្រាជ្ញា​ ព្រះ​យោគី​អ្នក​ឈ្លាសវៃ រមែង​មិន​ញាប់ញ័រ​ក្នុង​ការប្រាសចាក​វដ្តៈ ក្នុង​ការ​ចេញ​ (ចាក​អកុសល​) និង​ក្នុង​ទិ​ដ្ឋិ​ផ្សេង​ៗឡើយ។

 ដែល​ឈ្មោះថា​ញាណ ដោយ​អត្ថ​ថា​ដឹង​នូវ​ធម៌​នោះ ឈ្មោះថា​បញ្ញា​ដោយ​អត្ថ​ថា​ដឹង​ច្បាស់​នូវ​ធម៌​នោះ​ ហេតុ​នោះ លោក​ពោល​ថា បញ្ញា​ក្នុង​ការ​ចេញ និង​ការ​វិលត្រឡប់ ចាក​សង្ខារ​និមិត្ត​ខាងក្រៅ​ ឈ្មោះថា គោត្រភូញាណ។
 [១៤៣​] បញ្ញា​ក្នុង​ការ​ចេញ​ និង​ការ​វិលត្រឡប់ ចាក​សភាវៈ​ទាំង ២ ឈ្មោះថា​មគ្គ​ញាណ តើ​ដូចម្តេច។ ក្នុង​ខណៈ​នៃ​សោតាបត្តិ​មគ្គ​ សម្មាទិដ្ឋិ ដោយ​អត្ថ​ថា​ឃើញ រមែង​ចេញ​ចាក​មិច្ឆាទិដ្ឋិ រមែង​ចេញ​ចាក​កិលេស​ដែល​ប្រព្រឹត្តិ​តាម​នូវ​មិច្ឆាទិដ្ឋិ​នោះ​ផង​ ចាក​ខន្ធ​ទាំងឡាយ​ផង រមែង​ចេញ​ចាក​និមិត្ត​ទាំងពួង​ខាងក្រៅ​ផង ហេតុ​នោះ លោក​ពោល​ថា បញ្ញា​ក្នុង​ការ​ចេញ​ និង​ការ​វិលត្រឡប់ ចាក​សភាវៈ​ទាំង ២ ឈ្មោះថា មគ្គ​ញាណ សម្មាសង្កប្បៈ ដោយ​អត្ថ​ថា​លើក​ចិត្ត​ឡើង​ (កាន់​អារម្មណ៍​) រមែង​ចេញ​ចាក​មិច្ឆាសង្កប្បៈ​ ចេញ​
ថយ | ទំព័រទី ១៥៥ | បន្ទាប់
ID: 637361222022043869
ទៅកាន់ទំព័រ៖