ព្រះត្រៃបិដក ភាគ ៦៩

បើ​យោគី​តម្កល់ចិត្ត​ហើយ​ពិចារណា រមែង​ឃើញច្បាស់​យ៉ាងណា​ គប្បី​តម្កល់ចិត្ត​ទុក​យ៉ាងនោះ វិបស្សនា និង​សមថៈ​ជា​ធម៌​មាន​ចំណែក​ស្មើគ្នា ជាគូ​ជាប់គ្នា​ រមែង​ប្រព្រឹត្តិ​ទៅ​ក្នុង​កាលណោះ ការ​ឃើញថា សង្ខារ​ទាំងឡាយ​ជា​ទុក្ខ និរោធ​ជា​សុខ បញ្ញា​ដែល​ចេញ​ចាក​សភាវៈ​ទាំង​ ២ រមែង​ពាល់ត្រូវ​នូវ​ព្រះនិព្វាន ឈ្មោះ​អមតៈ យោគី​អ្នក​ឈ្លាសវៃ​ក្នុង​ភាព​នៃ​ធម៌​ផ្សេងគ្នា​ និង​ធម៌​ដូចគ្នា រមែង​ដឹង​នូវ​កិរិយា​ប្រព្រឹត្តិ​ក្នុង​វិមោក្ខ រមែង​មិន​ញាប់ញ័រ​ក្នុង​ទិ​ដ្ឋិ​ផ្សេង​ៗ ព្រោះ​ភាពជា​បុគ្គល​ឈ្លាសវៃ​ក្នុង​ញាណ​ទាំងពីរ។

 ដែល​ឈ្មោះថា​ញាណ ដោយ​អត្ថ​ថា​ដឹង​នូវ​ធម៌​នោះ ឈ្មោះថា​បញ្ញា​ ដោយ​អត្ថ​ថា​ដឹង​ច្បាស់​នូវ​ធម៌​នោះ ហេតុ​នោះ លោក​ពោល​ថា បញ្ញា​ក្នុង​ការ​ចេញ និង​ការ​វិលត្រឡប់​ ចាក​សភាវៈ​ទាំង ២ ឈ្មោះថា​មគ្គ​ញាណ។
 [១៤៨​] បញ្ញា​សម្រាប់​រម្ងាប់​នូវ​ព្យាយាម​ ឈ្មោះថា​ផលញាណ តើ​ដូចម្តេច។ ក្នុង​ខណៈ​នៃ​សោតាបត្តិ​មគ្គ សម្មាទិដ្ឋិ ដោយ​អត្ថ​ថា​ឃើញ​ រមែង​ចេញ​ចាក​មិច្ឆាទិដ្ឋិ ចេញ​ចាក​កិលេស​ដែល​ប្រព្រឹត្តិ​ទៅតាម​នូវ​មិច្ឆាទិដ្ឋិ​នោះ​ផង​ ចាក​ខន្ធ​ទាំងឡាយ​ផង ចេញ​ចាក​និមិត្ត​ទាំងពួង​ខាងក្រៅ​ផង សម្មាទិដ្ឋិ រមែង​កើតឡើង ព្រោះ​ការ​រម្ងាប់​នូវ​ព្យាយាម​ក្នុង​ការ​ចេញ​នោះ​ នុ៎ះ​ជា​ផល​របស់​មគ្គ សម្មាសង្កប្បៈ ដោយ​អត្ថ​ថា​លើក​ចិត្ត​ឡើង​ (កាន់​អារម្មណ៍​)
ថយ | ទំព័រទី ១៥៩ | បន្ទាប់
ID: 637361223697730087
ទៅកាន់ទំព័រ៖