ព្រះត្រៃបិដក ភាគ ៦៩
[១៥៥] ពួកឧបក្កិលេសនៃចិត្តរបស់ខ្លួន គឺរូបរាគៈ អរូបរាគៈ មានះ ឧទ្ធច្ចៈ អវិជ្ជា មានានុស័យ ភវរាគានុស័យ អវិជ្ជានុស័យ លោកបានផ្ដាច់បង់ប្រពៃហើយ ដោយអរហត្តមគ្គ ចិត្តរួចស្រឡះ ផុតស្រឡះដោយប្រពៃ ចាកឧបក្កិលេស ; ៨ នេះឯង ព្រមទាំងបរិយុដ្ឋានក្កិលេស ឈ្មោះថាញាណ ដោយអត្ថថាដឹងនូវការរួចចាកឧបក្កិលេសនោះ ឈ្មោះថាបញ្ញា ដោយអត្ថថាដឹងច្បាស់ ហេតុនោះ លោកពោលថា បញ្ញាក្នុងការឃើញនូវកិលេសដែលដាច់ ឈ្មោះថាវិមុត្តិញ្ញាណ ដែលឈ្មោះថាញាណ ដោយអត្ថថាដឹងនូវធម៌នោះ ឈ្មោះថាបញ្ញា ដោយអត្ថថាដឹងច្បាស់នូវធម៌នោះ ហេតុនោះ លោកពោលថា បញ្ញាក្នុងការឃើញនូវកិលេសដែលដាច់ ឈ្មោះថាវិមុត្តិញ្ញាណ។
[១៥៦] បញ្ញាក្នុងការឃើញនូវធម៌ដែលតាំងឡើងក្នុងកាលនោះ ឈ្មោះថា បច្ចវេក្ខណញ្ញាណ តើដូចម្ដេច។ ក្នុងខណៈនៃសោតាបត្តិមគ្គ សម្មាទិដ្ឋិ ដោយអត្ថថាឃើញ តាំងឡើង ក្នុងកាលណោះ សម្មាសង្កប្បៈ ដោយអត្ថថាលើកចិត្ត តាំងឡើងក្នុងកាលណោះ សម្មាវាចា ដោយអត្ថថារក្សាទុក តាំងឡើង ក្នុងកាលណោះ សម្មាកម្មន្ដៈ ដោយអត្ថថាផ្ដួចផ្ដើម តាំងឡើងក្នុងកាលណោះ សម្មាអាជីវៈ ដោយអត្ថថាផូរផង់ តាំងឡើងក្នុងកាលណោះ សម្មាវាយាមៈ ដោយអត្ថថាផ្គងទុក តាំងឡើងក្នុងកាលណោះ សម្មាសតិ ដោយអត្ថថាប្រុងប្រយ័ត្ន តាំងឡើង
ID: 637361226062879720
ទៅកាន់ទំព័រ៖