ព្រះត្រៃបិដក ភាគ ៦៩
រមែងលះបង់នូវការកើតឡើង កាលរលាស់ចោល រមែងលះបង់នូវសេចក្ដីប្រកាន់មាំ បុគ្គលកំណត់នូវធម៌ខាងក្រៅ ដោយប្រការយ៉ាងនេះឯង ដែលឈ្មោះថាញណ ដោយអត្ថថាដឹងនូវធម៌នោះ ឈ្មោះថាបញ្ញា ដោយអត្ថថាដឹងច្បាស់នូវធម៌នោះ ហេតុនោះ លោកពោលថា បញ្ញាក្នុងការកំណត់នូវអារម្មណ៍ខាងក្រៅ ឈ្មោះថា គោចរនានត្តញ្ញាណ។
[១៦៥] បញ្ញាក្នុងការកំណត់នូវចរិយា ឈ្មោះថា ចរិយានានត្តញ្ញាណ តើដូចម្ដេច។ ពាក្យថា ចរិយា បានដល់ចរិយា ៣ យ៉ាងគឺ វិញ្ញាណចរិយា ១ អញ្ញាណចរិយា ១ ញាណចរិយា ១។
វិញ្ញាណចរិយា តើដូចម្ដេច។ អាវជ្ជនកិរិយា (កិរិយានៃការរំពឹង) ជាអព្យាក្រឹត ដើម្បីប្រយោជន៍ដល់ការឃើញ (នូវរូប) ក្នុងរូបទាំងឡាយ ឈ្មោះថាវិញ្ញាណចរិយា ចក្ខុវិញ្ញាណ មានអត្ថថាសម្រាប់ឃើញ ; (នូវរូប) ក្នុងរូបទាំងឡាយ ឈ្មោះថាវិញ្ញាណចរិយា វិបាកមនោធាតុ សម្រាប់ឡើង (កាន់អារម្មណ៍) ព្រោះភាពនៃអារម្មណ៍ដែលបុគ្គលឃើញក្នុងរូបទាំងឡាយ ឈ្មោះថាវិញ្ញាណចរិយា វិបាកមនោវិញ្ញាណធាតុ ព្រោះ
ID: 637361231519524312
ទៅកាន់ទំព័រ៖