ព្រះត្រៃបិដក ភាគ ៦៩
ទីបំផុត ធម៌ទាំងឡាយ គឺចិត្ត និងចេតសិកណា របស់អ្នកចូលកាន់សមាបត្តិក្ដី របស់អ្នកចូលទៅកើតក្នុងព្រហ្មលោកក្ដី របស់អ្នកមានធម៌ជាគ្រឿងនៅជាសុខក្នុងបច្ចុប្បន្នក្ដី មានក្នុងចន្លោះនុ៎ះ រង្គាត់ទៅក្នុងចន្លោះនុ៎ះ រាប់បញ្ចូលក្នុងចន្លោះនុ៎ះ នេះឈ្មោះថាអរូបាវចរភូមិ។
[១៧៥] អបរិយាបន្នភូមិ តើដូចម្ដេច។ មគ្គ ផល និងអសង្ខតធាតុ ដែលមិនបានរាប់បញ្ចូល (ក្នុងភូមិនោះ) នេះឈ្មោះថាអបរិយាបន្នភូមិ នេះភូមិ ៤។
[១៧៦] ភូមិ ៤ ដទៃទៀត គឺ សតិប្បដ្ឋាន ៤ សម្មប្បធាន ៤ ឥទ្ធិបាទ ៤ ឈាន ៤ អប្បមញ្ញា ៤ អរូបាវចរសមាបត្តិ ៤ បដិសម្ភិទា ៤ បដិបទា ៤ អារម្មណ៍ ៤ អរិយវង្ស ៤ សង្គហវត្ថុ ៤ ចក្ក ៤ ធម្មបទ ៤ ទាំងនេះឈ្មោះថាភូមិ ៤ ដែលឈ្មោះថាញាណ ដោយអត្ថថាដឹងនូវធម៌នោះ ឈ្មោះថាបញ្ញា ដោយអត្ថថាដឹងច្បាស់នូវធម៌នោះ ហេតុនោះ លោកពោលថា បញ្ញាក្នុងការកំណត់នូវធម៌ ៤ ឈ្មោះថាភូមិនានត្តញ្ញាណ។
[១៧៧] បញ្ញាក្នុងការកំណត់នូវធម៌ ៩ ឈ្មោះថា ធម្មនានត្តញ្ញាណ តើដូចម្ដេច។ បុគ្គលកំណត់នូវធម៌ទាំងឡាយ តើដូចម្ដេច។
ID: 637361435735345991
ទៅកាន់ទំព័រ៖