ព្រះត្រៃបិដក ភាគ ៦៩

​ពួក​ធម៌​នោះ​ៗ ឈ្មោះថា​បុគ្គល​លះ​ស្រឡះ​ហើយ ពួក​ធម៌​ណាៗ ដែល​បុគ្គល​ចំរើន​ហើយ ពួក​ធម៌​នោះ​ៗ ឈ្មោះថា​មាន​រស​តែមួយ ពួក​ធម៌​ណាៗ ដែល​បុគ្គល​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ពួក​ធម៌​នោះ​ៗ ឈ្មោះថា​បុគ្គល​ប៉ះពាល់​ហើយ ដែល​ឈ្មោះថា​ញាណ ដោយ​អត្ថ​ថា​ដឹង​នូវ​ធម៌​នោះ ឈ្មោះថា​បញ្ញា ដោយ​អត្ថ​ថា​ដឹង​ច្បាស់​នូវ​ធម៌​នោះ​ ហេតុ​នោះ​លោក​ពោល​ថា បញ្ញា​ជា​គ្រឿង​ដឹង​ដ៏​ប្រសើរ​ ឈ្មោះថា​ញាត​ដ្ឋ​ញ្ញាណ បញ្ញា​សម្រាប់​ដឹង​ជ្រួតជ្រាប ឈ្មោះថា​តី​រណ​ដ្ឋ​ញ្ញាណ​ បញ្ញា​សម្រាប់​លះ ឈ្មោះថា​បរិច្ចាគ​ដ្ឋ​ញ្ញាណ បញ្ញា​ជា​គ្រឿង​អប់រំ ឈ្មោះថា​ឯករស​ដ្ឋ​ញ្ញាណ​ បញ្ញា​ជា​គ្រឿង​ធ្វើឲ្យ​ជាក់ច្បាស់ ឈ្មោះថា​ផស្ស​នដ្ឋ​ញ្ញាណ។
 [១៨៦​] បញ្ញា​ក្នុង​អត្ថ​ផ្សេង​ៗ ឈ្មោះថា​អត្ថប្បដិសម្ភិទា​ញាណ បញ្ញា​ក្នុង​ធម៌​ផ្សេង​ៗ ឈ្មោះថា​ធម្មប្បដិ​សម្ភិទា​ញាណ បញ្ញា​ក្នុង​និ​រុ​ត្តិ​ផ្សេង​ៗ ឈ្មោះថា​និរុត្តិ​បដិសម្ភិទា​ញាណ បញ្ញា​ក្នុង​បដិ​ភា​ណផ្សេង​ៗ ឈ្មោះថា​បដិ​ភា​ណប្ប​ដិ​សម្ភិទា​ញា​ណ តើ​ដូចម្ដេច។
 ធម៌​គឺ​សទ្ធិន្រ្ទិយ​ ធម៌​គឺ​វីរិយិន្រ្ទិយ ធម៌​គឺ​សតិន្រ្ទិយ ធម៌​គឺ​សមាធិន្រ្ទិយ ធម៌​គឺ​ បញ្ញិន្រ្ទិយ ធម៌​គឺ​សទ្ធិន្រ្ទិយ​ផ្សេង​ ធម៌​គឺ​វីរិយិន្រ្ទិយ​ផ្សេង ធម៌​គឺ​សតិ​ន្ទ្រិយ​ផ្សេង​ ធម៌​គឺ​សមាធិន្រ្ទិយ​ផ្សេង​ ធម៌​គឺ​បញ្ញិន្រ្ទិយ​ផ្សេង ពួក​ធម៌​ផ្សេង​ៗ នេះ បុគ្គល​ដឹង​ហើយដោយ​ញាណ​ណា​
ថយ | ទំព័រទី ២០០ | បន្ទាប់
ID: 637361438341777297
ទៅកាន់ទំព័រ៖