ព្រះត្រៃបិដក ភាគ ៦៩

 [២០១​] ពួក​ញាណ​ក្នុង​ធម៌​ទាំង ៨ ពួក​ញាណ​ក្នុង​អត្ថ​ទាំង ៨ ​ពួក​ញាណ​ក្នុង​និរុត្តិ​ទាំង ១៦ ពួក​ញាណ​ក្នុង​ធម៌​ទាំងឡាយ​ផ្សេង​ ​ពួក​ញាណ​ក្នុង​អត្ថ​ទាំងឡាយ​ផ្សេង ពួក​ញាណ​ក្នុង​ និរុត្តិ​ទាំងឡាយ​ផ្សេង​ ញាណ​ទាំង​ឡាយ​ផ្សេង​ៗ នេះ បុគ្គល​ដឹង​ហើយដោយ​ញាណ​ណា ញាណ​ទាំង​ឡាយ​ផ្សេង​ៗ នេះ បុគ្គល​ដឹង​ច្បាស់​ហើយ​ ដោយ​ញាណ​នោះ ហេតុ​នោះ លោក​ ពោល​ថា​ បញ្ញា​ក្នុង​បដិ​ភា​ណផ្សេង​ៗ ឈ្មោះថា​បដិភាណប្បដិសម្ភិទា​ញាណ ដែល​ឈ្មោះ​ថា​ញាណ ដោយ​អត្ថ​ថា​ដឹង​នូវ​ធម៌​នោះ​ ឈ្មោះថា​បញ្ញា ដោយ​អត្ថ​ថា​ដឹង​ច្បាស់​នូវ​ធម៌​នោះ ព្រោះហេតុនោះ លោក​ពោល​ថា បញ្ញា​ក្នុង​អត្ថ​ផ្សេង​ៗ ឈ្មោះថា​អត្ថប្បដិសម្ភិទា​ញាណ បញ្ញា​ក្នុង​ធម៌​ផ្សេង​ៗ ឈ្មោះថា​ធម្មប្បដិ​សម្ភិទា​ញាណ បញ្ញា​ក្នុង​និ​រុ​ត្តិ​ផ្សេង​ៗ ឈ្មោះថា​និរុត្តិប្បដិ​សម្ភិទា​ញាណ បញ្ញា​ក្នុង​បដិ​ភា​ណផ្សេង​ៗ ឈ្មោះថា​បដិភាណប្បដិសម្ភិទា​ញាណ។
 [២០២​] បញ្ញា​ក្នុង​វិបស្សនា​វិ​ហារ​ផ្សេង​ៗ ឈ្មោះថា​វិហារ​ដ្ឋ​ញ្ញាណ បញ្ញា​ក្នុង​ផល​ សមា​បត្តិ​ផ្សេង​ៗ ឈ្មោះថា​សមា​បត្ត​ដ្ឋ​ញ្ញាណ​ បញ្ញា​ក្នុង​វិហារ​សមា​បត្តិ​ផ្សេង​ៗ ឈ្មោះថា​វិហារ​ សមា​បត្ត​ដ្ឋ​ញ្ញាណ តើ​ដូចម្ដេច។
ថយ | ទំព័រទី ២០៨ | បន្ទាប់
ID: 637361441429521394
ទៅកាន់ទំព័រ៖