ព្រះត្រៃបិដក ភាគ ៦៩

ឧទ្ធច្ចៈ ជា​ប្រធាន​ក្នុង​ការ​រាយមាយ​ ១ អវិជ្ជា ជា​ប្រធាន​ក្នុង​សេចក្ដី​សៅហ្មង​ ១ សទ្ធា ជា​ប្រធាន​ក្នុង​សេចក្ដី​ជឿស៊ប់ ១ វីរិយៈ ជា​ប្រធាន​ក្នុង​ការ​ផ្គង​ឡើង ១ សតិ ជា​ប្រធាន​ក្នុង​ការ​ប្រុងប្រយ័ត្ន ១ សមាធិ ជា​ប្រធាន​ក្នុង​ការ​មិន​រាយមាយ​ ១ បញ្ញា ជា​ប្រធាន​ក្នុង​ការយល់ឃើញ ១ ជីវិតិន្រ្ទិយ ជា​ប្រធាន​ក្នុង​ការប្រព្រឹត្តិ​ ១ វិមោក្ខ ជា​ប្រធាន​ក្នុង​គោចរ ១ និរោធ ជា​ប្រធាន​ក្នុង​សង្ខារ ១ ឈ្មោះថា​ញាណ ដោយ​អត្ថ​ថា​ដឹង​នូវ​ធម៌​នោះ ឈ្មោះថា​បញ្ញា​ ដោយ​អត្ថ​ថា​ដឹង​ច្បាស់​នូវ​ធម៌​នោះ ហេតុ​នោះ លោក​ពោល​ថា បញ្ញា មិន​ប្រាកដ​ក្នុង​ការ​ផ្ដិលផ្ដាច់​ដោយ​ប្រពៃ នូវ​ធម៌​ទាំងពួង​ផង​ ក្នុង​ការ​រំលត់​ផង ឈ្មោះថា​សម​សីស​ដ្ឋ​ញ្ញាណ។
 [២៣៣​] បញ្ញា​ក្នុង​ការ​រំលត់​នូវ​ភ្លើង​ដ៏​ក្រាស់​មាន​ភាព​ផ្សេង​ៗ និង​មាន​ភាព​តែមួយ​ ឈ្មោះថា សល្លេ​ខដ្ឋ​ញ្ញាណ តើ​ដូចម្ដេច។
 ពាក្យ​ថា​ ក្រាស់ សេចក្ដី​ថា ក្រាស់​គឺ​រាគៈ ក្រាស់​គឺ​ទោសៈ ក្រាស់​គឺ​មោហៈ ក្រាស់​គឺ​កោ​ធៈ ឧបនាហៈ​ មក្ខៈ បឡា​សៈ ឥស្សា មច្ឆរិយៈ មាយា សា​ថេយ្យៈ ថម្ភៈ​ សារ​ម្ភៈ​ មានះ អតិមានះ មទៈ បមា​ទៈ កិលេស​ទាំងពួង​ ទុច្ចរិត​ទាំងពួង អភិសង្ខារ​ទាំងពួង ភវ​គាមិ​កម្ម​ទាំង​ពួង។
ថយ | ទំព័រទី ២៣៤ | បន្ទាប់
ID: 637361451030139730
ទៅកាន់ទំព័រ៖