ព្រះត្រៃបិដក ភាគ ៦៩
ក៏មានក្នុងខណៈនៃមគ្គនោះដែរ វិមោក្ខវិវដ្ដបុគ្គល មានក្នុងខណៈនៃមគ្គណា សញ្ញាវិវដ្ដបុគ្គល ចេតោវិវដ្ដបុគ្គល ចិត្តវិវដ្ដបុគ្គល ញាណវិវដ្ដបុគ្គល ក៏មានក្នុងខណៈនៃមគ្គនោះដែរ សញ្ញាវិវដ្ដបុគ្គល ចេតោវិវដ្ដបុគ្គល ចិត្តវិវដ្ដបុគ្គល ញាណវិវដ្ដបុគ្គល វិមោក្ខវិវដ្ដបុគ្គល មានក្នុងខណៈនៃមគ្គណា សច្ចវិវដ្ដបុគ្គល ក៏មានក្នុងខណៈនៃមគ្គនោះដែរ សច្ចវិវដ្ដបុគ្គល មានក្នុងខណៈនៃមគ្គណា សញ្ញាវិវដ្ដបុគ្គល ចេតោវិវដ្ដបុគ្គល ចិត្តវិវដ្ដបុគ្គល ញាណវិវដ្ដបុគ្គល វិមោក្ខវិវដ្ដបុគ្គល ក៏មានក្នុងខណៈនៃមគ្គនោះដែរ ឈ្មោះថាញាណ ដោយអត្ថថាដឹងនូវធម៌នោះ ឈ្មោះថាបញ្ញា ដោយអត្ថថាដឹងច្បាស់នូវធម៌នោះ ហេតុនោះ លោកពោលថា បញ្ញាក្នុងអត្ថថាជារបស់ពិត ឈ្មោះថាសច្ចវិវដ្ដញ្ញាណ។
[២៥៣] បញ្ញាក្នុងអត្ថថាសម្រេច ដោយអំណាចនៃការអធិដ្ឋាននូវសុខសញ្ញា
(១) និងលហុសញ្ញា
(២) ព្រោះការកំណត់នូវកាយ និងចិត្តថាតែមួយ ឈ្មោះថាឥទ្ធិវិធញ្ញាណ តើដូចម្ដេច។ ភិក្ខុក្នុងសាសនានេះ ចម្រើននូវឥទ្ធិបាទ ដែលប្រកបដោយឆន្ទសមាធិ និងបធានសង្ខារ ចម្រើននូវឥទ្ធិបាទដែលប្រកបដោយវីរិយសមាធិ។បេ។ ចិត្តសមាធិ។បេ។ វីមំសាសមាធិ និងបធានសង្ខារ ភិក្ខុនោះអប់រំ បង្វឹកចិត្ត ធ្វើចិត្តឲ្យទន់ គួរដល់កម្ម ក្នុងឥទ្ធិបាទទាំង ៤ នេះ ភិក្ខុនោះលុះអប់រំ បង្វឹកចិត្ត ធ្វើចិត្តឲ្យទន់
(១) សញ្ញាដែលប្រកបដោយឧបេក្ខាក្នុងចតុត្ថជ្ឈាន។ (២) សញ្ញាដែលរួចស្រឡះចាកនីវរណធម៌ផង ចាកធម៌ជាទំនាស់ មានវិតក្កៈជាដើមផង។ អដ្ឋកថា។
ID: 637361468855104136
ទៅកាន់ទំព័រ៖