ព្រះត្រៃបិដក ភាគ ៦៩

ហេតុ​នោះ​ លោក​ពោល​ថា បញ្ញា​ក្នុង​ការ​ស្ទង់​នូវ​ការ​ត្រាច់​ទៅ​នៃ​វិញ្ញាណ​មាន​ភាព​ផ្សេង​ៗ និង​មាន​ភាព​តែមួយ ដោយអំណាច​នៃ​បសាទ​របស់​ឥន្ទ្រិយ​ទាំងឡាយ​ ព្រោះ​ផ្សាយ​ទៅ​នៃ​ចិត្ត​ទាំង ៣ ឈ្មោះថា​ចេ​តោ​បរិ​យញ្ញា​ណ។
 [២៥៦​] បញ្ញា​ក្នុង​ការ​ស្ទង់​នូវ​ធម៌​ទាំងឡាយ ដែល​ប្រព្រឹត្តទៅ​ព្រោះ​បច្ច័យ​ ដោយ​អំណាច​នៃ​ការផ្សាយ​ទៅ​នៃ​កម្ម ដែល​មាន​ភាព​ផ្សេង​ៗ និង​មាន​ភាព​តែមួយ ឈ្មោះថា​បុពេ្វ​និ​វា​សានុ​ស្ស​តិញ្ញាណ​ តើ​ដូចម្ដេច។ ភិក្ខុ​ក្នុង​សាសនា​នេះ (ចម្រើន​នូវ​ឥទ្ធិបាទ​) ប្រកបដោយ​ឆន្ទៈ​សមាធិ។បេ។ លុះ​ធ្វើ​ចិត្ត​ឲ្យ​ទន់ គួរ​ដល់​កម្ម​ហើយ រមែង​ដឹង​យ៉ាងនេះ​ថា កាលបើ​ធម្មជាតិ​នេះ​មាន​ ធម្ម​ជា​តិ​នោះ ក៏មានដែរ ព្រោះតែ​ធម្ម​ជា​តិ​នេះ​កើតឡើង ទើប​ធម្ម​ជា​តិ​នុ៎ះ​កើតឡើង​ដែរ​ គឺ​សង្ខារ​ទាំងឡាយ​កើតមាន ព្រោះ​អវិជ្ជា​ជា​បច្ច័យ វិញ្ញាណ​កើត​មាន ព្រោះ​សង្ខារ​ជា​បច្ច័យ​ នាមរូប​កើតមាន ព្រោះ​វិញ្ញាណ​ជា​បច្ច័យ​ សឡាយ​តនៈ​កើតមាន ព្រោះ​នាមរូប​ជា​បច្ច័យ ផស្សៈ​កើតមាន ព្រោះ​សឡាយ​តនៈ​ជា​បច្ច័យ​ វេទនា​កើតមាន ព្រោះ​ផស្សៈ​ជា​បច្ច័យ​ តណ្ហា​កើតមាន ព្រោះ​វេទនា​ជា​បច្ច័យ ឧបាទាន​កើតមាន ព្រោះ​តណ្ហា​ជា​បច្ច័យ ភព​កើតមាន ព្រោះ​ឧបាទាន​ជា​បច្ច័យ​ ជាតិ​កើតមាន ព្រោះ​ភព​ជា​បច្ច័យ ជរាមរណៈ​កើតមាន ព្រោះ​ជាតិ​ជា​បច្ច័យ​ សេចក្ដីសោក សេចក្ដី​ខ្សឹកខ្សួល សេចក្ដី​លំបាក​កាយ​ លំបាកចិត្ត និង​សេចក្ដីតានតឹង​ចិត្ត ក៏​កើតមាន​ព្រម
ថយ | ទំព័រទី ២៥៧ | បន្ទាប់
ID: 637361470993662491
ទៅកាន់ទំព័រ៖