ព្រះត្រៃបិដក ភាគ ៦៩

ឈ្មោះថា​បញ្ញា​ ដោយ​អត្ថ​ថា​ដឹង​ច្បាស់​នូវ​ធម៌​នោះ ហេតុ​នោះ លោក​ពោល​ថា​ បញ្ញា​ក្នុង​ការ​ស្ទង់​នូវ​ធម៌​ទាំងឡាយ ដែល​ប្រព្រឹត្តទៅ​ព្រោះ​បច្ច័យ ដោយអំណាច​នៃ​ការផ្សាយ​ទៅ​នៃ​កម្ម​ មាន​ភាព​ផ្សេង​ៗ និង​មាន​ភាព​តែមួយ ឈ្មោះថា​បុពេ្វ​និ​វា​សានុ​ស្ស​តិញ្ញាណ។
 [២៥៧​] បញ្ញា​ក្នុង​អត្ថ​ថា​ឃើញ​នូវ​រូប​និមិត្ត មាន​ភាព​ផ្សេង​ៗ និង​មាន​ភាព​តែមួយ​ ដោយ​អំណាច​នៃ​ពន្លឺ ឈ្មោះថា​ទិព្វចក្ខុ​ញ្ញាណ​ តើ​ដូចម្ដេច។ ភិក្ខុ​ក្នុង​សាសនា​នេះ ចម្រើន​នូវ​ឥទ្ធិបាទ​ ប្រកបដោយ​ឆន្ទ​សមាធិ និង​បធាន​សង្ខារ ចម្រើន​នូវ​ឥទ្ធិបាទ​ប្រកបដោយ​វីរិយ​សមាធិ។បេ។ ចិត្ត​សមាធិ។បេ។ វីមំសា​សមាធិ​ និង​បធាន​សង្ខារ ភិក្ខុ​នោះ រមែង​អប់រំ បង្វឹក​ចិត្ត ធ្វើ​ចិត្ត​ឲ្យ​ទន់ គួរ​ដល់​កម្ម ក្នុង​ឥទ្ធិបាទ​ទាំង​ ៤ នេះ ភិក្ខុ​នោះ លុះ​អប់រំ បង្វឹក​ចិត្ត ធ្វើ​ចិត្ត​ឲ្យ​ទន់ គួរ​ដល់​កម្ម​ក្នុង​ឥទ្ធិបាទ​ទាំង​ ៤ នេះ​ហើយ ទើប​ធ្វើ​ទុក​ក្នុងចិត្ត នូវ​អាលោក​សញ្ញា អធិដ្ឋាន​នូវ​ទិវា​សញ្ញា (សេចក្ដីសំគាល់​ក្នុង​ពេលថ្ងៃ​) ថា ក្នុង​វេលា​ថ្ងៃ​យ៉ាងណា​ ក្នុង​វេលា​យប់ ក៏​យ៉ាងនោះ យប់​យ៉ាងណា ថ្ងៃ​ក៏​យ៉ាងនោះ (ភិក្ខុ​នោះ​) មានចិត្ត​បើក​ហើយ​ ឥតមាន​កិលេស​រួបរឹត រមែង​ចម្រើន​នូវ​ចិត្ត​ដែល​ប្រកបដោយ​ពន្លឺ​បាន ភិក្ខុ​នោះ​ មានចិត្ត​អប់រំ បរិសុទ្ធ​ផូរផង់ ដូច្នោះ​ហើយ ក៏​បង្អោន​បន្ទន់ចិត្ត ទៅ​ក្នុង​សត្តា​នំ​ចុតូ​បបាត​ញ្ញាណ ភិក្ខុ​នោះ​ មាន​ទិព្វចក្ខុ​ដ៏​ស្អាត បរិសុទ្ធ កន្លង​នូវ​ចក្ខុ​របស់​មនុស្ស​សាមញ្ញ
ថយ | ទំព័រទី ២៥៩ | បន្ទាប់
ID: 637361471749541297
ទៅកាន់ទំព័រ៖