ព្រះត្រៃបិដក ភាគ ៦៩

ភាពជា​បុគ្គល​មាន​សេចក្ដី​ភ្លឺច្បាស់​ ការ​គិត សេចក្ដីយល់ ធម្មជាតិ​ដូចជា​ផែនដី ធម្មជាតិ​កំចាត់​កិលេស​ ធម្មជាតិ​ណែនាំ ធម្មជាតិ​ឃើញច្បាស់ សេចក្ដី​ដឹង​ល្អ សភាព​ដូចជា​ជន្លួញ បញ្ញា​ បញ្ញិន្រ្ទិយ បញ្ញា​ពលៈ​ គ្រឿង​សស្រ្ដា​គឺ​បញ្ញា​ ប្រាសាទ​គឺ​បញ្ញា ពន្លឺ​គឺ​បញ្ញា ឱភាស​គឺ​បញ្ញា គ្រឿង​ឆ្លុះ​គឺ​បញ្ញា​ រតនៈ​គឺ​បញ្ញា សេចក្ដី​មិន​វង្វេង ធម្ម​វិ​ចយៈ សម្មាទិដ្ឋិ ឯណា ប្រារព្ធ​នូវ​សេចក្ដីទុក្ខ​ ហើយ​កើតឡើង នេះ​លោក​ហៅថា ទុក្ខ​ញ្ញាណ។
 [២៦៧​] បញ្ញា ការ​ដឹង​ច្បាស់។បេ។ សេចក្ដី​មិន​វង្វេង ធម្ម​វិ​ចយៈ សម្មាទិដ្ឋិ​ ណា ប្រារព្ធ​នូវ​ទុក្ខ​សមុទ័យ។បេ។ ប្រារព្ធ​នូវ​ទុក្ខនិរោធ។បេ។ ប្រារព្ធ​នូវ​ទុក្ខនិរោធ​គាមិនី​បដិបទា ហើយ​កើតឡើង នេះ​លោក​ហៅថា​ ទុក្ខនិរោធ​គាមិនី​បដិបទា​ញាណ ឈ្មោះ​ថា​ញាណ ដោយ​អត្ថ​ថា​ដឹង​នូវ​ធម៌​នោះ​ ឈ្មោះថា​ប្រាជ្ញា ដោយ​អត្ថ​ថា​ដឹង​ច្បាស់​នូវ​ធម៌​នោះ ហេតុ​នោះ លោក​ពោល​ថា ទុក្ខ​ញ្ញាណ​ ទុក្ខសមុទយ​ញ្ញាណ ទុក្ខនិរោធ​ញ្ញាណ ទុក្ខនិរោធ​គាមិនី​បដិបទា​ញាណ។
 [២៦៨​] អត្ថប្បដិសម្ភិទា​ញាណ ធម្មប្បដិ​សម្ភិទា​ញាណ និរុត្តិប្បដិ​សម្ភិទា​ញាណ​ បដិភាណប្បដិសម្ភិទា​ញាណ តើ​ដូចម្ដេច។ ញាណ​ក្នុង​អត្ថ​ទាំងឡាយ ឈ្មោះថា​អត្ថប្បដិសម្ភិទា​ញាណ ញាណ​ក្នុង​ធម៌​ទាំងឡាយ
ថយ | ទំព័រទី ២៦៨ | បន្ទាប់
ID: 637361475428299283
ទៅកាន់ទំព័រ៖