ព្រះត្រៃបិដក ភាគ ៦៩
មហាវគ្គ ញាណកថា
[១] បញ្ញាក្នុងការប្រុងត្រចៀក ឈ្មោះថា សុតមយញ្ញាណ តើដូចម្តេច ការប្រុងត្រចៀកថា ធម៌ទាំងនេះបុគ្គលគួរដឹងច្បាស់ បញ្ញាជាគ្រឿងដឹងនូវការប្រុងត្រចៀកនោះ ឈ្មោះថា សុតមយញ្ញាណ ការប្រុងត្រចៀកថា ធម៌ទាំងនេះ បុគ្គលគួរកំណត់ដឹង បញ្ញាជាគ្រឿងដឹងនូវការប្រុងត្រចៀកនោះ ឈ្មោះថា សុតមយញ្ញាណ ការប្រុងត្រចៀកថា ធម៌ទាំងនេះ បុគ្គលគួរលះ បញ្ញាជាគ្រឿងដឹងនូវការប្រុងត្រចៀកនោះ ឈ្មោះថា សុតមយញ្ញាណ ការប្រុងត្រចៀកថា ធម៌ទាំងនេះ បុគ្គលគួរចំរើន បញ្ញាជាគ្រឿងដឹងនូវការប្រុងត្រចៀកនោះ ឈ្មោះថា សុតមយញ្ញាណ ការប្រុងត្រចៀកថា ធម៌ទាំងនេះ បុគ្គលគួរធ្វើឲ្យជាក់ច្បាស់ បញ្ញាជាគ្រឿងដឹងនូវការប្រុងត្រចៀកនោះ ឈ្មោះថា សុតមយញ្ញាណ ការប្រុងត្រចៀកថា ធម៌ទាំងនេះ គប់រកនូវសេចក្តីសាបសូន្យ បញ្ញាជាគ្រឿដឹងនូវការប្រុងត្រចៀកនោះ ឈ្មោះថា សុតមយញ្ញាណ ការប្រុងត្រចៀកថា ធម៌ទាំងនេះ គប់រកនូវការតាំងនៅ បញ្ញាជាគ្រឿងដឹងនូវការប្រុងត្រចៀកនោះ ឈ្មោះថា សុតមយញ្ញាណ ការប្រុងត្រចៀកថា ធម៌ទាំងនេះ គប់រកនូវគុណវិសេស (ដោយអំណាចនៃការត្រាស់ដឹងនូវគុណវិសេសខាងលើ) បញ្ញាជាគ្រឿងដឹងនូវការប្រុងត្រចៀកនោះ ឈ្មោះថា សុតមយញ្ញាណ
ID: 637358686599357912
ទៅកាន់ទំព័រ៖