ព្រះត្រៃបិដក ភាគ ៦៩

 [៦៧​] ការ​ប្រុង​ត្រចៀក​ថា​ ធម៌​ទាំងឡាយ​នេះ បុគ្គល​ត្រូវ​ចម្រើន បញ្ញា​ជា​គ្រឿង​ដឹង​ច្បាស់​នូវ​ការ​ប្រុង​ត្រចៀក​នោះ​ ឈ្មោះថា សុត​មយ​ញ្ញាណ តើ​ដូចម្តេច ធម៌ ១ ដែល​ត្រូវ​ចម្រើន គឺ​កាយគតាសតិ ដែល​ច្រឡំ​ដោយ​សេចក្តី​សុខ​ស្រួល​ ធម៌ ២ ដែល​ត្រូវ​ចម្រើន គឺ សមថៈ ១ វិបស្សនា ១ ធម៌ ៣ ដែល​ត្រូវ​ចម្រើន គឺ​សមាធិ ៣ ធម៌ ៤ ដែល​ត្រូវ​ចម្រើន គឺ​សតិ​ប្ប​ដ្ឋាន ៤ ធម៌ ៥ ដែល​ត្រូវ​ចម្រើន​ គឺ​សម្មាសមាធិ​មាន​អង្គ ៥ ធម៌ ៦ ដែល​ត្រូវ​ចម្រើន គឺ​អនុស្សតិ​ដ្ឋាន ៦ ធម៌ ៧ ដែល​ត្រូវ​ចម្រើន​គឺ​ពោជ្ឈង្គ​ ៧ ធម៌ ៨ ដែល​ត្រូវ​ចម្រើន​គឺ​អរិយមគ្គ​ប្រកបដោយ​អង្គ ៨ ធម៌ ៩ ដែល​ត្រូវ​ចម្រើន​ គឺ​បារិសុទ្ធិ​ប្ប​ធា​និ​យង្គៈ ៩ ធម៌ ១០ ដែល​ត្រូវ​ចម្រើន គឺ​កសិណា​យតនៈ ១០។
 [៦៨​] ភាវនា​ (ការ​ចម្រើន​) ២ យ៉ាង គឺ​ លោកិយ​ភាវនា ១ លោកុត្តរ​ភាវនា ១។ ភាវនា ៣ យ៉ាង គឺ ការ​ចម្រើន​ពួក​ធម៌​ជា​រូបាវចរ​កុសល​ ១ ការ​ចម្រើន​ពួក​ធម៌​ជា​អរូបាវចរ​កុសល ១ ការ​ចម្រើន​ពួក​ធម៌​ជាកុសល​ដែល​មិនបាន​រាប់បញ្ចូល​ (ក្នុង​វដ្ដៈ​) គឺ​លោ​កុត្ត​រៈ ១។ ការ​ចម្រើន​ពួក​ធម៌​ជា​រូបាវចរ​កុសល​ដ៏​ថោកទាប​ក៏​មាន ជា​កណ្តាល​ក៏​មាន ដ៏​ខ្ពង់ខ្ពស់​ក៏​មាន​ ការ​ចម្រើន​ពួក​ធម៌​ជា​អរូបាវចរ​កុសល​ដ៏​ថោកទាប​ក៏​មាន
ថយ | ទំព័រទី ៦១ | បន្ទាប់
ID: 637358756251093354
ទៅកាន់ទំព័រ៖