ព្រះត្រៃបិដក ភាគ ៦៩

ការ​ប្រុង​ត្រចៀក​ថា ធម៌​ទាំងនេះ គប់​នូវ​ការ​ទំ​លាយ​នូវ​កិលេស​ បញ្ញា​ជា​គ្រឿង​ដឹង​នូវ​ការ​ប្រុង​ត្រចៀក​នោះ ឈ្មោះថា សុត​មយ​ញ្ញាណ ការ​ប្រុង​ត្រចៀក​ថា សង្ខារ​ទាំងពួង​មិន​ទៀង​ បញ្ញា​ជា​គ្រឿង​ដឹង​នូវ​ការ​ប្រុង​ត្រចៀក​នោះ ឈ្មោះថា សុត​មយ​ញ្ញាណ ការ​ប្រុង​ត្រចៀក​ថា​ សង្ខារ​ទាំងពួង​ជា​ទុក្ខ បញ្ញា​ជា​គ្រឿង​ដឹង​នូវ​ការ​ប្រុង​ត្រចៀក​នោះ ឈ្មោះថា​ សុត​មយ​ញ្ញាណ ការ​ប្រុង​ត្រចៀក​ថា ធម៌​ទាំងពួង​ជា​អនត្តា បញ្ញា​ជា​គ្រឿង​ដឹង​នូវ​ការ​ប្រុង​ត្រចៀក​នោះ​ ឈ្មោះថា សុត​មយ​ញ្ញាណ ការ​ប្រុង​ត្រចៀក​ថា នេះ​ទុក្ខអរិយសច្ច បញ្ញា​ជា​គ្រឿង​ដឹង​នូវ​ការ​ប្រុង​ត្រចៀក​នោះ​ ឈ្មោះថា សុត​មយ​ញ្ញាណ ការ​ប្រុង​ត្រចៀក​ថា នេះ​ទុក្ខសមុទយ​អរិយសច្ច បញ្ញា​ជា​គ្រឿង​ដឹង​នូវ​ការ​ប្រុង​ត្រចៀក​នោះ​ ឈ្មោះថា សុត​មយ​ញ្ញាណ ការ​ប្រុង​ត្រចៀក​ថា នេះ​ទុក្ខនិរោធ​អរិយសច្ច បញ្ញា​ជា​គ្រឿង​ដឹង​នូវ​ការ​ប្រុង​ត្រចៀក​នោះ​ ឈ្មោះថា សុត​មយ​ញ្ញាណ ការ​ប្រុង​ត្រចៀក​ថា នេះ​ទុក្ខនិរោធ​គាមិនី​បដិបទា​អរិយសច្ច បញ្ញា​ជា​គ្រឿង​ដឹង​នូវ​ការ​ប្រុង​ត្រចៀក​នោះ​ ឈ្មោះថា សុត​មយ​ញ្ញាណ។
 [២] ការ​ប្រុង​ត្រចៀក​ថា​ ធម៌​ទាំងនេះ បុគ្គល​គួរ​ដឹង​ច្បាស់ បញ្ញា​ជា​គ្រឿង​ដឹង​នូវ​ការ​ប្រុង​ត្រចៀក​នោះ​ ឈ្មោះថា សុត​មយ​ញ្ញាណ តើ​ដូចម្តេច
ថយ | ទំព័រទី ៧ | បន្ទាប់
ID: 637358686972351400
ទៅកាន់ទំព័រ៖