ព្រះត្រៃបិដក ភាគ ៦៩
កាលឃើញសង្ខារទាំងឡាយ រមែងធ្វើឲ្យជាក់ច្បាស់ កាលឃើញវិញ្ញាណ រមែងធ្វើឲ្យជាក់ច្បាស់ ចក្ខុ។បេ។ ជរា និងមរណៈ កាលឃើញព្រះនិព្វាន ដែលឈ្មោះអមតៈ ជាទីពឹងរបស់សត្វ ដោយអត្ថថា ចប់ស្រេច (នៃសាសនា) រមែងធ្វើឲ្យជាក់ច្បាស់ ធម៌ទាំងឡាយណាៗ ដែលបុគ្គលធ្វើឲ្យជាក់ច្បាស់ហើយ ធម៌ទាំងឡាយនោះៗ ឈ្មោះថា បុគ្គលពាល់ត្រូវហើយ ដែលឈ្មោះថាញាណ ដោយអត្ថថា ដឹងនូវធម៌នោះ ឈ្មោះថាបញ្ញា ដោយអត្ថថា ដឹងច្បាស់នូវធម៌នោះ ហេតុនោះ លោកពោលថា ការប្រុងត្រចៀកថា ធម៌ទាំងឡាយនេះ បុគ្គលត្រូវធ្វើឲ្យជាក់ច្បាស់ បញ្ញាជាគ្រឿងដឹងច្បាស់ នូវការប្រុងត្រចៀកនោះ ឈ្មោះថា សុតមយញ្ញាណ។
ការប្រុងត្រចៀកថា ធម៌ទាំងឡាយនេះ គប់រកនូវសេចក្តីសាបសូន្យ ធម៌ទាំងឡាយនេះ គប់រកនូវការឋិតនៅ ធម៌ទាំងឡាយនេះ គប់រកនូវគុណវិសេស ធម៌ទាំងឡាយនេះ គប់រកនូវការទម្លុះទម្លាយកិលេស បញ្ញាជាគ្រឿងដឹងច្បាស់នូវការប្រុងត្រចៀកនោះ ឈ្មោះថា សុតមយញ្ញាណ តើដូចម្តេច សញ្ញា និងមនសិការៈ ដែលច្រឡំដោយកាមរបស់បុគ្គលអ្នកបាននូវបឋមជ្ឈាន រមែងប្រព្រឹត្តទៅ នេះឈ្មោះថា ធម៌គប់រកនូវសេចក្តីសាបសូន្យ សតិដ៏សមគួរដល់ឈាននោះ តាំងនៅដដែល នេះឈ្មោះថា ធម៌គប់រកនូវការតាំងនៅដដែល សញ្ញា និងមនសិការៈ
ID: 637358763035408978
ទៅកាន់ទំព័រ៖