ព្រះត្រៃបិដក ភាគ ៦៩

គប់​រក​នូវ​ការ​ទំ​លាយ​កិលេស បញ្ញា​ជា​គ្រឿង​ដឹង​ច្បាស់​នូវ​ការ​ប្រុង​ត្រចៀក​នោះ​ ឈ្មោះថា សុត​មយ​ញ្ញាណ។
 [៧៩​] ការ​ប្រុង​ត្រចៀក​ថា​ សង្ខារ​ទាំងពួង​មិន​ទៀង សង្ខារ​ទាំងពួង​ជា​ទុក្ខ ធម៌​ទាំងពួង ជា​អនត្តា បញ្ញា​ជា​គ្រឿង​ដឹង​ច្បាស់​នូវ​ការ​ប្រុង​ត្រចៀក​នោះ​ ឈ្មោះថា សុត​មយ​ញ្ញាណ តើ​ដូចម្តេច ការ​ប្រុង​ត្រចៀក​ថា រូប​មិន​ទៀង ដោយ​អត្ថ​ថា អស់​ទៅ ជា​ទុក្ខ​ ដោយ​អត្ថ​ថា ជា​ភ័យ ជា​អនត្តា ដោយ​អត្ថ​ថា មិន​មាន​ខ្លឹម បញ្ញា​ជា​គ្រឿង​ដឹង​ច្បាស់​នូវ​ការ​ប្រុង​ត្រចៀក​នោះ​ ឈ្មោះថា សុត​មយ​ញ្ញាណ ការ​ប្រុង​ត្រចៀក​ថា វេទនា សញ្ញា សង្ខារ វិញ្ញាណ ចក្ខុ។បេ។ ជរា​ មរណៈ មិន​ទៀង ដោយ​អត្ថ​ថា អស់​ទៅ ជា​ទុក្ខ ដោយ​អត្ថ​ថា ជា​ភ័យ ជា​អនត្តា ដោយ​អត្ថ​ថា មិន​មាន​ខ្លឹម​ បញ្ញា​ជា​គ្រឿង​ដឹង​ច្បាស់​នូវ​ការ​ប្រុង​ត្រចៀក​នោះ ឈ្មោះថា សុត​មយ​ញ្ញាណ ដែល​ឈ្មោះថា​ ញាណ ដោយ​អត្ថ​ថា ដឹង​នូវ​ធម៌​នោះ ឈ្មោះថា​បញ្ញា ដោយ​អត្ថ​ថា​ដឹង​ច្បាស់​នូវ​ធម៌​នោះ ហេតុ​នោះ​ លោក​ពោល​ថា ការ​ប្រុង​ត្រចៀក​ថា សង្ខារ​ទាំងពួង​មិន​ទៀង សង្ខារ​ទាំងពួង​ជា​ទុក្ខ​ ធម៌​ទាំងពួង​ជា​អនត្តា បញ្ញា​ជា​គ្រឿង​ដឹង​ច្បាស់​នូវ​ការ​ប្រុង​ត្រចៀក​នោះ ឈ្មោះថា សុត​មយ​ញ្ញាណ។
 [៨០​] ការ​ប្រុង​ត្រចៀក​ថា​ នេះ​ទុក្ខអរិយសច្ច នេះ​ទុក្ខសមុទយ​អរិយសច្ច នេះ​ទុក្ខនិរោធ​អរិយសច្ច នេះ​ទុក្ខនិរោធ​គាមិនី​បដិបទា​អរិយសច្ច​
ថយ | ទំព័រទី ៨៤ | បន្ទាប់
ID: 637358764316669092
ទៅកាន់ទំព័រ៖