ព្រះត្រៃបិដក ភាគ ០៧
បាន កាលបើគេមិនបញ្ជូនបម្រើមកទេ ភិក្ខុមិនត្រូវទៅទេ ភិក្ខុគប្បីធ្វើការត្រឡប់វិលមកវិញក្នុងរវាង៧ថ្ងៃ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមានឧបាសកបានឲ្យគេធ្វើវិហារចំពោះភិក្ខុនីសង្ឃ ចំពោះភិក្ខុនីច្រើនរូប ចំពោះភិក្ខុនីមួយរូប ចំពោះសិក្ខមានាច្រើនរូប ចំពោះសិក្ខមានា១រូប ចំពោះសាមណេរច្រើនរូប ចំពោះសាមណេរ១រូប ចំពោះសាមណេរីច្រើនរូប ចំពោះសាមណេរី១រូប។ បានឲ្យគេធ្វើអឌ្ឍយោគ។ ឲ្យគេធ្វើប្រាសាទវែង។ ឲ្យគេធ្វើប្រាសាទដំបូលត្រងិល។ ឲ្យគេធ្វើគុហា។ ឲ្យគេធ្វើបរិវេណ។ ឲ្យគេធ្វើបន្ទប់ទឹក។ ឲ្យគេធ្វើរោងសម្រាប់ឆាន់។ ឲ្យគេធ្វើរោងភ្លើង។ ឲ្យគេធ្វើកប្បិយកុដិ។ ឲ្យគេធ្វើវច្ចកុដិ។ ឲ្យគេធ្វើទីចង្រ្កម។ ឲ្យគេធ្វើរោងចង្ក្រម។ ឲ្យគេធ្វើអណ្តូងទឹក។ ឲ្យគេធ្វើរោងសម្រាប់ប្រើប្រាស់នៅនាអណ្តូងទឹក។ ឲ្យគេធ្វើ
ID: 636829963157580305
ទៅកាន់ទំព័រ៖