ព្រះត្រៃបិដក ភាគ ០៧

ក៏​មាន​ពួក​អាវាសិក​ភិក្ខុ​ឯទៀត​ ​ច្រើនជាង​មកដល់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ត្រូវ​ភិក្ខុ​ទាំងឡាយ​នោះ​ ​បវារណា​ម្តង​ទៀត​ចុះ​ ​ភិក្ខុ​ទាំងឡាយ​ដែល​បវារណា​ហើយ​ ​មិន​ត្រូវអាបត្តិ​ទេ​។​បេ​។​ ​ក៏​មាន​ពួក​អាវាសិក​ភិក្ខុ​ឯទៀត​ ​ស្មើ​ៗ​គ្នា​មកដល់​។​បេ​។​ ​តិច​ជាង​។​ ​ភិក្ខុ​ដែល​បវារណា​ហើយ​ ​ក៏​ឈ្មោះថា​ ​បាន​បវារណា​ល្អ​ហើយ​ ​ភិក្ខុ​(​ដែល​មិនទាន់​បវារណា​)​ ​ត្រូវ​បវារណា​ ​ក្នុង​សំណាក់​ភិក្ខុ​ទាំងឡាយ​នោះ​ចុះ​ ​ភិក្ខុ​ដែល​បវារណា​ហើយ​ ​មិន​ត្រូវអាបត្តិ​ទេ​។​

​ចប់​ ​រឿង​ភិក្ខុ​បវារណា​មិន​ត្រូវអាបត្តិ​ ​មាន១៥យ៉ាង​។​


 ​[​៣០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សាសនា​នេះ​ ​បើ​ក្នុង​អាវាស​ណាមួយ​ ​មាន​ពួក​អាវាសិក​ភិក្ខុ​ ​ជាច្រើន​ ​គឺ៥រូប​ ​ឬ​ជាង៥រូប​ឡើង​ទៅ​ ​ប្រជុំ​គ្នា​ក្នុង​ថ្ងៃ​បវារណា​នោះ​។​ ​ភិក្ខុ​ទាំងឡាយ​នោះ​ ​ដឹង​ថា​មាន​ពួក​អាវាសិក​ភិក្ខុ​ឯទៀត​ ​មក​មិនទាន់​ដល់​។​ ​ភិក្ខុ​ទាំងឡាយ​នោះ​ ​សំគាល់​ថា​ជា​ធម៌​ ​សំគាល់​ថា​ជា​វិន័យ​ ​ជាពួក​ទេ​ ​តែ​សំគាល់​ថា​ព្រមព្រៀង​គ្នា​ ​ហើយក៏​បវារណា​ទៅ​។​ ​កាល​ភិក្ខុ​ទាំងឡាយ​នោះ​កំពុង​បវារណា​ ​ក៏​មាន​ពួក​អាវាសិក​ភិក្ខុ​ឯទៀត​ ​ច្រើនជាង​មកដល់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ត្រូវ​ភិក្ខុ​ទាំងឡាយ​នោះ​ ​បវារណា​ម្តង​ទៀត​។​ ​ភិក្ខុ​ដែល​បវារណា​ហើយ​ ​ត្រូវអាបត្តិ​ទុក្កដ​។​បេ​។​ ​ក៏​មាន​ពួក​អាវាសិក​ភិក្ខុ​ឯទៀត​ ​ស្មើ​ៗ​គ្នា​មកដល់​។​បេ​។​ ​តិច​ជាង​។​ ​ភិក្ខុ​ទាំងឡាយ​ដែល​បវារណា​ហើយ​ ​ក៏​ឈ្មោះថា​ ​បាន​បវារណា​
ថយ | ទំព័រទី ១០០ | បន្ទាប់
ID: 636830001294431608
ទៅកាន់ទំព័រ៖