ព្រះត្រៃបិដក ភាគ ០៧

 [​៣១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សាសនា​នេះ​ ​បើ​ក្នុង​អាវាស​ណាមួយ​ ​មាន​ពួក​អាវាសិក​ភិក្ខុ​ជាច្រើន​ ​គឺ៥រូប​ ​ឬ​ជាង៥រូប​ឡើង​ទៅ​ ​ប្រជុំ​គ្នា​ក្នុង​ថ្ងៃ​បវារណា​នោះ​។​ ​ភិក្ខុ​ទាំងឡាយ​នោះ​ដឹង​ថា​ ​មាន​ពួក​អាវាសិក​ភិក្ខុ​ឯទៀត​មិនទាន់​មកដល់​។​ ​ពួក​ភិក្ខុ​ទាំងឡាយ​នោះ​មាន​សេចក្តី​សង្ស័យ​ដូច្នេះ​ថា​ ​គួរ​យើង​ទាំងឡាយ​បវារណា​ ​ឬមិន​គួរ​ទេ​ ​(​ហើយក៏​នាំគ្នា​)​ ​បវារណា​ទៅ​។​ ​កាលដែល​ភិក្ខុ​ទាំងឡាយ​នោះ​ ​កំពុងតែ​បវារណា​ ​ក៏​មាន​ពួក​អាវាសិក​ភិក្ខុ​ឯទៀត​ ​ច្រើនជាង​មកដល់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ត្រូវ​ភិក្ខុ​ទាំងឡាយ​នោះ​ ​បវារណា​ម្តង​ទៀត​ ​ពួក​ភិក្ខុ​ ​ដែល​បវារណា​ហើយ​ ​ត្រូវអាបត្តិ​ទុក្កដ​។​បេ​។​ ​ក៏​មាន​ពួក​អាវាសិក​ភិក្ខុ​ឯទៀត​ ​ស្មើ​ៗ​គ្នា​មកដល់​។​បេ​។​ ​តិច​ជាង​។​ ​ពួក​ភិក្ខុ​ ​ដែល​បវារណា​ហើយ​ ​ក៏​ឈ្មោះថា​ ​បាន​បវារណា​ល្អ​ហើយ​ ​ត្រូវ​ពួក​ភិក្ខុ​ ​ដែល​នៅសល់​អំពី​នោះ​ ​បវារណា​ចុះ​ ​ពួក​ភិក្ខុ​ដែល​បវារណា​ហើយ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សាសនា​នេះ​ ​បើ​ក្នុង​អាវាស​ណាមួយ​ ​មាន​ពួក​អាវាសិក​ភិក្ខុ​ជាច្រើន​ ​គឺ៥រូប​ ​ឬ​ជាង៥រូប​ឡើង​ទៅ​ ​ប្រជុំ​គ្នា​ ​ក្នុង​ថ្ងៃ​បវារណា​នោះ​។​ ​ភិក្ខុ​ទាំងនោះ​ ​ដឹង​ថា​មាន​ពួក​អាវាសិក​ភិក្ខុ​ឯទៀត​ ​មិនទាន់​មកដល់​។​ ​តែ​ពួក​ភិក្ខុ​ទាំងនោះ​ ​មាន​សេចក្តី​សង្ស័យ​ថា​ ​គួរ​យើង​ទាំងឡាយ​បវារណា​ ​ឬមិន​គួរ​ទេ​ ​(​ហើយក៏​នាំគ្នា​)​ ​បវារណា​ទៅ​។​ ​កាលដែល​ពួក​ភិក្ខុ​ទាំងនោះ​ ​ទើបតែនឹង​បវារណា​ហើយ​។​បេ​។​ ​ភិក្ខុ​បរិសទ្យ​មិន​
ថយ | ទំព័រទី ១០២ | បន្ទាប់
ID: 636830002364422808
ទៅកាន់ទំព័រ៖