ព្រះត្រៃបិដក ភាគ ០៧

ទាន់​ក្រោក​ចេញ​ ​ភិក្ខុ​បរិសទ្យ​ពួក​ខ្លះ​ក្រោក​ចេញ​ហើយ​ ​ភិក្ខុ​បរិសទ្យ​ទាំងអស់​ក្រោក​ចេញ​ហើយ​ ​ទើប​មាន​ពួក​អាវាសិក​ភិក្ខុ​ឯទៀត​ ​ច្រើនជាង​មកដល់​។​បេ​។​ ​ស្មើ​ៗ​គ្នា​។​បេ​។​ ​តិច​ជាង​។​ ​ពួក​ភិក្ខុ​ ​ដែល​បវារណា​ហើយ​ ​ឈ្មោះថា​ ​បាន​បវារណា​ល្អ​ហើយ​ ​ពួក​ភិក្ខុ​ ​(​ដែល​មិនទាន់​បវារណា​)​ ​ត្រូវ​បវារណា​ ​ក្នុង​សំណាក់​ភិក្ខុ​ទាំងឡាយ​នោះ​ចុះ​ ​ពួក​ភិក្ខុ​ ​ដែល​បវារណា​ហើយ​ ​ត្រូវអាបត្តិ​ទុក្កដ​។​

​ចប់​ ​រឿង​ពួក​ភិក្ខុ​មាន​សេចក្តី​សង្ស័យ​ ​មាន១៥យ៉ាង​។​


 ​[​៣២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សាសនា​នេះ​ ​បើ​ក្នុង​អាវាស​ណាមួយ​ ​មាន​ពួក​អាវាសិក​ភិក្ខុ​ជាច្រើន​ ​គឺ៥រូប​ ​ឬ​ជាង៥រូប​ឡើង​ទៅ​ ​ប្រជុំ​គ្នា​ ​ក្នុង​ថ្ងៃ​បវារណា​នោះ​។​ ​ភិក្ខុ​ទាំងនោះ​ ​ដឹង​ថា​ ​មាន​ពួក​អាវាសិក​ភិក្ខុ​ឯទៀត​ ​មិនទាន់​មកដល់​។​ ​ភិក្ខុ​ទាំងនោះ​ ​មាន​សេចក្តី​រង្កៀស​ថា​ ​យើង​ទាំងឡាយ​ ​គួរតែ​បវារណា​ ​មិនមែន​ថា​ ​យើង​មិន​គួរ​បវារណា​ទេ​ ​ដូច្នេះហើយ​ ​ក៏​បវារណា​ទៅ​។​ ​កាលដែល​ភិក្ខុ​ទាំងឡាយ​នោះ​កំពុងតែ​បវារណា​ ​ទើប​មាន​អាវាសិក​ភិក្ខុ​ឯទៀត​ច្រើនជាង​មកដល់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ត្រូវ​ពួក​ភិក្ខុ​ទាំងនោះ​បវារណា​ម្តង​ទៀត​ ​ឯ​ពួក​ភិក្ខុ​ដែល​បវារណា​ហើយ​ ​ត្រូវអាបត្តិ​ទុក្កដ​។​បេ​។​ ​ទើប​មាន​ពួក​អាវាសិក​ភិក្ខុ​ឯទៀត​ ​ស្មើ​ៗ​គ្នា​មកដល់​។​បេ​។​ ​តិច​ជាង​។​
ថយ | ទំព័រទី ១០៣ | បន្ទាប់
ID: 636830002702002117
ទៅកាន់ទំព័រ៖