ព្រះត្រៃបិដក ភាគ ០៧

ចូរ​បាត់​ទៅចុះ​ ​ភិក្ខុ​ទាំងឡាយ​នុ៎ះ​ ​ចូរ​វិនាស​ទៅចុះ​ ​ត្រូវការ​អ្វី​ដោយ​ភិក្ខុ​ទាំងឡាយ​នោះ​ ​ដូច្នេះហើយ​ ​ក៏​បវារណា​ទៅ​។​ ​កាលបើ​ភិក្ខុ​ទាំងឡាយ​នោះ​ ​ទើបតែនឹង​បវារណា​ហើយ​។​បេ​។​ ​ភិក្ខុ​បរិសទ្យ​ ​មិនទាន់​ក្រោក​ចេញ​ ​ភិក្ខុ​បរិសទ្យ​ពួក​ខ្លះ​ ​ក្រោក​ចេញ​ហើយ​ ​ភិក្ខុ​បរិសទ្យ​ទាំងអស់​ ​ក្រោក​ចេញ​ហើយ​ ​ទើប​មាន​ពួក​អាវាសិក​ភិក្ខុ​ឯទៀត​ ​ច្រើនជាង​មកដល់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ត្រូវ​ភិក្ខុ​ទាំងឡាយ​នោះ​ ​បវារណា​ម្តង​ទៀត​ ​ពួក​ភិក្ខុ​ ​ដែល​បាន​បវារណា​ហើយ​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​។​បេ​។​ ​ទើប​មាន​ពួក​អាវាសិក​ភិក្ខុ​ឯទៀត​ ​ស្មើ​ៗ​គ្នា​មកដល់​។​បេ​។​ ​តិច​ជាង​។​ ​ពួក​ភិក្ខុ​ដែល​បវារណា​ហើយ​ ​ក៏​ឈ្មោះថា​ ​បាន​បវារណា​ល្អ​ហើយ​ ​ត្រូវ​ភិក្ខុ​ទាំងឡាយ​នោះ​ ​បវារណា​ ​ក្នុង​សំណាក់​ភិក្ខុ​ទាំងឡាយ​នោះ​ចុះ​ ​ពួក​ភិក្ខុ​ដែល​បាន​បវារណា​ហើយ​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​។​

​ចប់​ ​រឿង​ពួក​ភិក្ខុ​មានបំណង​នឹង​បំបែក​សង្ឃ​ ​មាន១៥យ៉ាង​។​


 ​[​៣៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សាសនា​នេះ​ ​បើ​ក្នុង​អាវាស​ណាមួយ​ ​មាន​ពួក​អាវាសិក​ភិក្ខុ​ជាច្រើន​ ​គឺ៥រូប​ ​ឬ​ជាង៥រូប​ឡើង​ទៅ​ ​ប្រជុំ​គ្នា​ ​ក្នុង​ថ្ងៃ​បវារណា​នោះ​។​ ​ភិក្ខុ​ទាំងឡាយ​នោះ​មិនដឹងជា​ ​មាន​ពួក​អាវាសិក​ភិក្ខុ​ឯទៀត​ ​កំពុង​ដើរចូល​មកដល់​ខាងក្នុង​សីមា​។​បេ​។​ ​ភិក្ខុ​ទាំងឡាយ​នោះ​មិនដឹង​ថា​ ​មាន​ពួក​អាវាសិក​ភិក្ខុ​ឯទៀត​ ​ដើរចូល​មកដល់​ខាងក្នុង​សីមា​។​បេ​។​ ​ភិក្ខុ​
ថយ | ទំព័រទី ១០៦ | បន្ទាប់
ID: 636830003547370469
ទៅកាន់ទំព័រ៖