ព្រះត្រៃបិដក ភាគ ០៧
ទាំងឡាយនោះ មិនឃើញពួកអាវាសិកភិក្ខុឯទៀត កំពុងដើរចូលមកដល់ខាងក្នុងសីមា។បេ។ ភិក្ខុទាំងឡាយនោះ មិនឃើញពួកអាវាសិកភិក្ខុឯទៀត បានដើរចូលមកដល់ ខាងក្នុងសីមា។បេ។ ពួកភិក្ខុទាំងនោះ មិនឮថា ពួកអាវាសិកភិក្ខុឯទៀត កំពុងដើរចូលមកខាងក្នុងសីមា។បេ។ ពួកភិក្ខុទាំងនោះ មិនឮថា ពួកអាវាសិកភិក្ខុឯទៀត បានដើរចូលមកខាងក្នុងសីមា។ ពួកអាវាសិកភិក្ខុ និងអាវាសិកភិក្ខុមានន័យ១៧៥តិក ពួកអាគន្តុកភិក្ខុ និងអាវាសិកភិក្ខុមានន័យ១៧៥តិក ពួកអាវាសិកភិក្ខុ និងអាគន្តុកភិក្ខុមានន័យ១៧៥តិក ពួកអាគន្តុកភិក្ខុ និងអាគន្តុកភិក្ខុមានន័យ១៧៥តិក ត្រូវជា៧០០តិក តាមរបៀបបេយ្យាលមុខ។
[៣៥] ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមានពួកអាវាសិកភិក្ខុ ប្រកាន់ថា ថ្ងៃ១៤ ពួកអាគន្តុកភិក្ខុ ប្រកាន់ថា ថ្ងៃ១៥។ បើពួកអាវាសិកភិក្ខុច្រើនជាង ត្រូវពួកអាគន្តុកភិក្ខុ ប្រព្រឹត្តតាមអាវាសិកភិក្ខុ។ បើមានចំនួនស្មើៗគ្នាទេ ត្រូវពួកអាគន្តុកភិក្ខុ ប្រព្រឹត្តតាមពួកអាវាសិកភិក្ខុវិញ។ បើពួកអាគន្តុកភិក្ខុ មានចំនួនច្រើនជាង ត្រូវពួកអាវាសិកភិក្ខុប្រព្រឹត្តតាមពួកអាគន្តុកភិក្ខុចុះ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមានពួកអាវាសិកភិក្ខុ យល់ថាថ្ងៃ១៥ ពួកអាគន្តុកភិក្ខុយល់ថា ថ្ងៃ១៤។ បើពួកអាវា
ID: 636830004000566390
ទៅកាន់ទំព័រ៖