ព្រះត្រៃបិដក ភាគ ០៧
សិកភិក្ខុ មានចំនួនច្រើនជាង ត្រូវពួកអាគន្តុកភិក្ខុ ប្រព្រឹត្តតាមពួកអាវាសិកភិក្ខុ។ បើចំនួនស្មើៗគ្នាទេ ត្រូវពួកអាគន្តុកភិក្ខុ ប្រព្រឹត្តតាមពួកអាវាសិកភិក្ខុវិញ។ បើពួកអាគន្តុកភិក្ខុ មានចំនួនច្រើនជាង ត្រូវពួកអាវាសិកភិក្ខុ ប្រព្រឹត្តតាមពួកអាគន្តុកភិក្ខុចុះ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើពួកអាវាសិកភិក្ខុ យល់ថាថ្ងៃ១កើត ឬ១រោច ពួកអាគន្តុកភិក្ខុយល់ថា ថ្ងៃ១៥។ បើពួកអាវាសិកភិក្ខុ មានចំនួនច្រើនជាង មិនត្រូវពួកអាវាសិកភិក្ខុ ឲ្យសាមគ្គីដល់ពួកអាគន្តុកភិក្ខុទេ ត្រូវពួកអាគន្តុកភិក្ខុ ទៅកាន់ទីក្រៅសីមា ហើយបវារណាចុះ។ បើស្មើៗគ្នាទេ មិនត្រូវពួកអាវាសិកភិក្ខុ ឲ្យសាមគ្គី ដល់ពួកអាគន្តុកភិក្ខុឡើយ ត្រូវពួកអាគន្តុកភិក្ខុ ទៅកាន់ទីក្រៅសីមា ហើយបវារណាចុះ។ បើពួកអាគន្តុកភិក្ខុច្រើនជាង ត្រូវពួកអាវាសិកភិក្ខុ ឲ្យសាមគ្គីដល់ពួកអាគន្តុកភិក្ខុ ឬត្រូវទៅកាន់ទីក្រៅសីមា។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើពួកអាវាសិកភិក្ខុ យល់ថាថ្ងៃ១៥ ពួកអាគន្តុកភិក្ខុ យល់ថាថ្ងៃ១កើត ឬ១រោច។ បើពួកអាវាសិកភិក្ខុច្រើនជាង ត្រូវពួកអាគន្តុកភិក្ខុ ឲ្យសាមគ្គី ដល់អាវាសិកភិក្ខុ ឬត្រូវទៅកាន់ទីក្រៅសីមា។ បើពួកភិក្ខុទាំងនោះ ស្មើៗគ្នាទេ ត្រូវពួកអាគន្តុកភិក្ខុ ឲ្យសាមគ្គីដល់ពួកអាវាសិកភិក្ខុ ឬត្រូវទៅកាន់ទីក្រៅសីមា។ បើពួកអាគន្តុកភិក្ខុច្រើនជាង មិនត្រូវពួកអាគន្តុកភិក្ខុ ឲ្យសាមគ្គីដល់ពួកអាវាសិកភិក្ខុឡើយ ត្រូវពួកអាវាសិកភិក្ខុ
ID: 636830004245870421
ទៅកាន់ទំព័រ៖