ព្រះត្រៃបិដក ភាគ ០៧

ទៅកាន់​ទី​ក្រៅ​សីមា​ ​ហើយ​បវារណា​ចុះ​។​ ​
 ​[​៣៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សាសនា​នេះ​ ​បើ​ពួក​អាគន្តុក​ភិក្ខុ​ ​ឃើញ​អាការ​របស់​អាវាសិក​ភិក្ខុ​ ​ភេទ​របស់​អាវាសិក​ភិក្ខុ​ ​និមិត្ត​របស់​អាវាសិក​ភិក្ខុ​ ​ឧទ្ទេស​ ​របស់​អាវាសិក​ភិក្ខុ​ ​គ្រែ​ ​និង​តាំង​ ​ពូក​ ​និង​ខ្នើយ​ ​ដែល​ពួក​អាវាសិក​ភិក្ខុ​ ​លាត​ក្រាល​ដោយ​ល្អ​ហើយ​ ​ទឹក​ឆាន់​ ​ទឹក​ប្រើ​ដែល​ពួក​អាវាសិក​ភិក្ខុ​ ​ដម្កល់​ល្អ​ហើយ​ ​បរិវេណ​ ​ដែល​ពួក​អាវាសិក​ភិក្ខុ​ ​បោស​ស្អាត​ហើយ​។​ ​លុះ​ឃើញ​ហើយ​ ​ក៏​មាន​សេចក្តី​សង្ស័យ​ថា​ ​មាន​ពួក​អាវាសិក​ភិក្ខុ​ ​ឬ​គ្មាន​ទេ​។​ ​ពួក​អាគន្តុក​ភិក្ខុ​ទាំងនោះ​មាន​សេចក្តី​សង្ស័យ​ ​មិន​ពិនិត្យ​ ​គយគន់​មើល​ ​លុះ​មិន​ពិនិត្យ​ហើយ​ ​ក៏​បវារណា​ ​ត្រូវអាបត្តិ​ទុក្កដ​។​បេ​។​ ​ពួក​អាគន្តុក​ភិក្ខុ​ទាំងនោះ​សង្ស័យ​ ​ហើយក៏​ពិនិត្យ​ ​លុះ​ពិនិត្យ​ហើយ​ ​មិនឃើញ​ ​លុះ​មិនឃើញ​ហើយ​ ​ក៏​បវារណា​ ​មិន​ត្រូវអាបត្តិ​ទេ​។​ ​ពួក​អាគន្តុក​ភិក្ខុ​ទាំងនោះ​សង្ស័យ​ ​ហើយ​ពិនិត្យមើល​ ​លុះ​ពិនិត្យ​ហើយ​ឃើញ​ ​លុះ​ឃើញ​ហើយ​ ​ក៏​បវារណា​ជាមួយគ្នា​ ​មិន​ត្រូវអាបត្តិ​ទេ​។​ ​ពួក​អាគន្តុក​ភិក្ខុ​ទាំងនោះ​សង្ស័យ​ ​ហើយក៏​ពិនិត្យ​ ​លុះ​ពិនិត្យ​ហើយ​ឃើញ​ ​លុះ​ឃើញ​ហើយ​ ​ក៏​បវារណា​ផ្សេង​ៗ​គ្នា​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​អាគន្តុក​ភិក្ខុ​ទាំងនោះ​មាន​សេចក្តី​សង្ស័យ​ ​ហើយ​ពិនិត្យ​
ថយ | ទំព័រទី ១០៩ | បន្ទាប់
ID: 636830004534706941
ទៅកាន់ទំព័រ៖