ព្រះត្រៃបិដក ភាគ ០៧
ស្រះ។ ឲ្យគេធ្វើមណ្ឌប។ ឲ្យគេធ្វើអារាម។ ឲ្យគេធ្វើទីដីអារាម។ បើឧបាសកនោះបញ្ជូនបម្រើទៅក្នុងសំណាក់ភិក្ខុទាំងឡាយថា សូមដ៏ចំរើនទាំងឡាយនិមន្តមក ខ្ញុំករុណាប្រាថ្នានឹងថ្វាយទានផង នឹងស្តាប់ធម៌ផង នឹងឃើញភិក្ខុទាំងឡាយផង។ ម្នាលភិក្ខុទាំងឡាយ កាលបើមានគេបញ្ជូនបម្រើមកហើយ ភិក្ខុគប្បីទៅដោយសត្តាហករណីយបាន កាលបើគេមិនបញ្ជូនបម្រើមកទេ ភិក្ខុមិនត្រូវទៅទេ ភិក្ខុគប្បីធ្វើការត្រឡប់វិលវិញក្នុងរវាង៧ថ្ងៃ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមានឧបាសកបានឲ្យគេធ្វើទីនៅចំពោះខ្លួនឯងវិញ។ ឲ្យគេធ្វើផ្ទះសម្រាប់ដេក។ ឲ្យគេធ្វើឃ្លាំង។ ឲ្យគេធ្វើប៉ម (បញ្ចា)។ ឲ្យគេធ្វើប្រាសាទបួនជ្រុង។ ឲ្យគេធ្វើរានផ្សារ។ ឲ្យគេធ្វើរោងរានផ្សារ។ ឲ្យគេធ្វើប្រាសាទវែង។ ឲ្យគេធ្វើប្រាសាទដំបូលត្រងិល។ ឲ្យគេធ្វើគុហា។ ឲ្យគេធ្វើបរិវេណ។ ឲ្យគេធ្វើបន្ទប់ទឹក។ ឲ្យគេធ្វើរោងសម្រាប់បរិភោគ។ ឲ្យគេធ្វើរោងភ្លើង។ ឲ្យ
ID: 636829963419405281
ទៅកាន់ទំព័រ៖