ព្រះត្រៃបិដក ភាគ ០៧
មើល លុះពិនិត្យមើល ក៏ឃើញ លុះឃើញហើយ ក៏មានបំណងនឹងបំបែកសង្ឃដោយគិតថា ពួកភិក្ខុទាំងនុ៎ះ ចូរបាត់ទៅ ពួកភិក្ខុទាំងនុ៎ះ ចូរវិនាសទៅ ត្រូវការអ្វី ដោយពួកភិក្ខុទាំងនោះ ហើយក៏បវារណា ត្រូវអាបត្តិថុល្លច្ច័យ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើពួកអាគន្តុកភិក្ខុ ឮអាការរបស់អាវាសិកភិក្ខុ ភេទរបស់អាវាសិកភិក្ខុ និមិត្តរបស់អាវាសិកភិក្ខុ ឧទ្ទេសរបស់អាវាសិកភិក្ខុ សូរជើងរបស់ពួកអាវាសិកភិក្ខុ កំពុងចង្ក្រម សំឡេងស្វាធ្យាយ (សូត្រធម៌) សំឡេងក្អក សំឡេងកណ្តាស់ របស់ពួកអាវាសិកភិក្ខុ។ លុះឮហើយ មានសេចក្តីសង្ស័យថា មានពួកអាវាសិកភិក្ខុ ឬគ្មានទេ។ ពួកអាគន្តុកភិក្ខុទាំងនោះ មានសេចក្តីសង្ស័យ ហើយមិនពិនិត្យមើល លុះមិនពិនិត្យហើយ ក៏បវារណាទៅ ត្រូវអាបត្តិទុក្កដ។បេ។ ពួកអាគន្តុកភិក្ខុទាំងនោះ មានសេចក្តីសង្ស័យ ហើយពិនិត្យមើល លុះពិនិត្យហើយមិនឃើញ លុះមិនឃើញហើយ ក៏បវារណាទៅ មិនត្រូវអាបត្តិទេ។ ពួកអាគន្តុកភិក្ខុទាំងនោះ មានសេចក្តីសង្ស័យ ហើយពិនិត្យមើល លុះពិនិត្យមើលហើយ ក៏ឃើញ លុះឃើញហើយ ក៏បវារណាជាមួយគ្នា មិនត្រូវអាបត្តិទេ។ ពួកអាគន្តុកភិក្ខុទាំងនោះ មានសេចក្តីសង្ស័យ ហើយក៏ពិនិត្យមើល លុះពិនិត្យមើលហើយ ក៏ឃើញ លុះឃើញហើយ ក៏បវារណាផ្សេងៗ
ID: 636830004770710440
ទៅកាន់ទំព័រ៖