ព្រះត្រៃបិដក ភាគ ០៧

គ្នា​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ពួក​អាគន្តុក​ភិក្ខុ​ទាំងនោះ​មាន​សេចក្តី​សង្ស័យ​ ​ហើយ​ពិនិត្យមើល​ ​លុះ​ពិនិត្យមើល​ ​ហើយ​ឃើញ​ ​លុះ​ឃើញ​ហើយ​ ​មានបំណង​នឹង​បំបែក​សង្ឃ​ ​ដោយ​គិតថា​ ​ពួក​លោក​ទាំង​នុ៎ះ​ ​បាត់​ទៅចុះ​ ​ចូរ​លោក​ទាំង​នុ៎ះ​ ​វិនាស​ទៅចុះ​ ​ត្រូវការ​អ្វី​ ​ដោយ​ភិក្ខុ​ទាំងនោះ​ ​ដូច្នេះហើយ​ ​ក៏​បវារណា​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សាសនា​នេះ​ ​បើ​ពួក​អាវាសិក​ភិក្ខុ​ ​ឃើញ​អាការ​ ​របស់​អាគន្តុក​ភិក្ខុ​ ​ភេទ​របស់​អាគន្តុក​ភិក្ខុ​ ​និមិត្ត​របស់​អាគន្តុក​ភិក្ខុ​ ​ឧទ្ទេស​របស់​អាគន្តុក​ភិក្ខុ​ ​បាត្រ​ដែល​ខ្លួន​មិន​ស្គាល់​ ​ចីវរ​ដែល​ខ្លួន​មិន​ស្គាល់​ ​សំពត់​និសីទនៈ​ដែល​ខ្លួន​មិន​ស្គាល់​ ​ស្នាម​ដែល​ស្រោចទឹក​លាង​ជើង​របស់​ពួក​អាគន្តុក​ភិក្ខុ​។​ ​លុះ​ឃើញ​ហើយ​ ​ក៏​មាន​សេចក្តី​សង្ស័យ​ថា​ ​មាន​ពួក​អាគន្តុក​ភិក្ខុ​ ​ឬ​គ្មាន​ទេ​។​ ​ពួក​អាវាសិក​ទាំងនោះ​ ​មាន​សេចក្តី​សង្ស័យ​ ​ហើយ​មិន​ពិនិត្យមើល​ ​លុះ​មិន​ពិនិត្យមើល​ហើយ​ ​ក៏​បវារណា​ ​ត្រូវអាបត្តិ​ទុក្កដ​។​បេ​។​ ​ពួក​អាវាសិក​ភិក្ខុ​ទាំងនោះ​ ​មាន​សេចក្តី​សង្ស័យ​ ​ហើយក៏​ពិនិត្យមើល​ ​លុះ​ពិនិត្យមើល​ហើយ​មិនឃើញ​ ​លុះ​មិនឃើញ​ហើយ​ ​ក៏​បវារណា​ ​មិន​ត្រូវអាបត្តិ​ទេ​។​ ​ពួក​អាវាសិក​ភិក្ខុ​ទាំងនោះ​ ​មាន​សេចក្តី​សង្ស័យ​ ​ហើយក៏​ពិនិត្យមើល​ ​លុះ​ពិនិត្យមើល​ហើយ​ឃើញ​ ​លុះ​ឃើញ​ហើយ​ ​បវារណា​ជាមួយគ្នា​ ​មិន​ត្រូវអាបត្តិ​ទេ​។​ ​ពួក​អាវាសិក​ភិក្ខុ​ទាំងនោះ​ ​មាន​សេចក្តី​
ថយ | ទំព័រទី ១១១ | បន្ទាប់
ID: 636830005018934638
ទៅកាន់ទំព័រ៖