ព្រះត្រៃបិដក ភាគ ០៧
សង្ស័យ ទើបពិនិត្យមើល លុះពិនិត្យហើយឃើញ លុះឃើញហើយ ក៏បវារណាញែកគ្នា ត្រូវអាបត្តិទុក្កដ។ ពួកអាវាសិកភិក្ខុទាំងនោះ មានសេចក្តីសង្ស័យ ហើយក៏ពិនិត្យមើល លុះពិនិត្យមើលហើយឃើញ លុះឃើញហើយ មានបំណងនឹងបំបែកសង្ឃដោយគិតថា ចូរភិក្ខុទាំងនុ៎ះ បាត់ទៅចុះ ចូរភិក្ខុទាំងនុ៎ះ វិនាសទៅចុះ ត្រូវការអ្វី ដោយពួកភិក្ខុទាំងនោះ ដូច្នេះហើយ ក៏បវារណាទៅ ត្រូវអាបត្តិថុល្លច្ច័យ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើពួកអាវាសិកភិក្ខុ បានឮអាការ របស់អាគន្តុកភិក្ខុ ភេទរបស់អាគន្តុកភិក្ខុ និមិត្តរបស់អាគន្តុកភិក្ខុ ឧទ្ទេសរបស់អាគន្តុកភិក្ខុ សូរជើងរបស់ពួកអាគន្តុកភិក្ខុ កំពុងដើរមក សូរគោះស្បែកជើង សូរក្អក សូរកណ្តាស់ របស់ពួកអាគន្តុកភិក្ខុ។ លុះឮហើយ ក៏មានសេចក្តីសង្ស័យថា មានពួកអាគន្តុកភិក្ខុ ឬគ្មានទេ។ ពួកអាវាសិកភិក្ខុទាំងនោះ មានសេចក្តីសង្ស័យ ហើយមិនពិនិត្យមើល លុះមិនពិនិត្យមើលហើយ ក៏បវារណា ត្រូវអាបត្តិទុក្កដ។បេ។
ID: 636830005243227467
ទៅកាន់ទំព័រ៖