ព្រះត្រៃបិដក ភាគ ០៧
ពួកអាវាសិកភិក្ខុទាំងនោះ មានសេចក្តីសង្ស័យ ហើយពិនិត្យមើល លុះពិនិត្យហើយមិនឃើញ លុះមិនឃើញហើយ ក៏បវារណាទៅ មិនត្រូវអាបត្តិទេ។ ពួកអាអាវាសិកទាំងនោះ មានសេចក្តីសង្ស័យ ហើយពិនិត្យមើល លុះពិនិត្យមើលហើយឃើញ លុះឃើញហើយ ក៏បវារណាជាមួយគ្នា មិនត្រូវអាបត្តិទេ។ ពួកអាវាសិកភិក្ខុទាំងនោះ មានសេចក្តីសង្ស័យ ហើយពិនិត្យមើល លុះពិនិត្យមើលហើយឃើញ លុះឃើញហើយ ក៏បវារណាញែកគ្នា ត្រូវអាបត្តិទុក្កដ។ ពួកអាវាសិកភិក្ខុទាំងនោះ មានសេចក្តីសង្ស័យ ហើយពិនិត្យមើល លុះពិនិត្យមើលហើយឃើញ លុះឃើញហើយ ក៏មានបំណងនឹងបំបែកសង្ឃដោយគិតថា ចូរភិក្ខុទាំងនុ៎ះ បាត់ទៅចុះ ពួកភិក្ខុទាំងនុ៎ះ វិនាសទៅចុះ ត្រូវការអ្វីដោយភិក្ខុទាំងនោះ ដូច្នេះហើយ ក៏បវារណាទៅ ត្រូវអាបត្តិថុល្លច្ច័យ។
[៣៧] ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើប្រសិនជាពួកអាគន្តុកភិក្ខុ បានឃើញពួកអាវាសិកភិក្ខុ មានសំវាសផ្សេងគ្នា។ ពួកអាគន្តុកភិក្ខុទាំងនោះ ត្រឡប់បានសេចក្តីយល់ថា មានសំវាសស្មើគ្នាទៅវិញ លុះត្រឡប់បានសេចក្តីយល់ថា មានសំវាសស្មើគ្នាហើយ មិនសួរ (លទ្ធិ) លុះមិនសួរហើយ ក៏បវារណាជាមួយគ្នាទៅ មិនត្រូវអាបត្តិទេ។បេ។ ពួកអាគន្តុកភិក្ខុទាំងនោះ សួរ លុះសួរហើយ ក៏មិនអាចគ្របសង្កត់បាន គឺមិន
ID: 636830005505102445
ទៅកាន់ទំព័រ៖