ព្រះត្រៃបិដក ភាគ ០៧

អាច​ឲ្យ​ភិក្ខុ​ទាំងអស់​នោះ​ ​លះបង់​ទិដ្ឋិ​ខុស​បាន​ ​លុះ​គ្រប​សង្កត់​មិនបាន​ហើយ​ ​ក៏​បវារណា​ជាមួយគ្នា​ទៅ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ពួក​អាគន្តុក​ភិក្ខុ​ទាំងនោះ​សួរ​ ​លុះ​សួរ​ហើយ​ ​ក៏​មិន​អាច​គ្រប​សង្កត់​បាន​ ​លុះ​គ្រប​សង្កត់​មិនបាន​ហើយ​ ​ក៏​បវារណា​ញែក​គ្នា​ ​មិន​ត្រូវអាបត្តិ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សាសនា​នេះ​ ​បើប្រសិន​ជាពួក​អាគន្តុក​ភិក្ខុ​ ​ឃើញ​ពួក​អាវាសិក​ភិក្ខុ​ ​មាន​សំវាស​ស្មើគ្នា​។​ ​ពួក​អាគន្តុក​ភិក្ខុ​ទាំងនោះ​ ​ត្រឡប់​បាន​សេចក្តី​យល់ថា​ ​ពួក​អាវាសិក​ភិក្ខុ​មាន​សំវាស​ផ្សេងគ្នា​ទៅវិញ​ ​លុះ​ត្រឡប់​បាន​សេចក្តី​យល់ថា​ ​មាន​សំវាស​ផ្សេងគ្នា​ហើយ​ ​មិន​សួរ​ ​(​លទ្ធិ​)​ ​លុះ​មិន​សួរ​ហើយ​ ​ក៏​បវារណា​ជាមួយគ្នា​ទៅ​ ​ត្រូវអាបត្តិ​ទុក្កដ​។​បេ​។​ ​ពួក​អាគន្តុក​ភិក្ខុ​ទាំងនោះ​សួរ​ ​លុះ​សួរ​ហើយ​ ​ក៏​គ្រប​សង្កត់​បាន​ ​គឺ​ឲ្យ​ពួក​អាវាសិក​ភិក្ខុ​ ​លះបង់​ទិដ្ឋិ​ខុស​បាន​ ​លុះ​គ្រប​សង្កត់​បាន​ហើយ​ ​ក៏​បវារណា​ញែក​គ្នា​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ពួក​អាគន្តុក​ភិក្ខុ​ទាំងនោះ​សួរ​ ​លុះ​សួរ​ហើយ​ ​ក៏​គ្រប​សង្កត់​បាន​ ​លុះ​គ្រប​សង្កត់​បាន​ហើយ​ ​ក៏​បវារណា​ជាមួយគ្នា​ ​មិន​ត្រូវអាបត្តិ​ទេ​។​ ​ពួក​អាគន្តុក​ភិក្ខុ​ទាំងនោះ​សួរ​ ​លុះ​សួរ​ហើយ​ ​គ្រប​សង្កត់​មិនបាន​ ​លុះ​គ្រប​សង្កត់​មិនបាន​ហើយ​ ​ក៏​បវារណា​ញែក​គ្នា​ទៅ​ ​មិន​ត្រូវអាបត្តិ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សាសនា​នេះ​ ​បើ​ពួក​អាវាសិក​ភិក្ខុ​ ​បានឃើញ​ពួក​អាគន្តុក​ភិក្ខុ​ ​មាន​សំវាស​ផ្សេងគ្នា​។​ ​(​តែ​)​ ​ពួក​អាវាសិក​ភិក្ខុ​ទាំងនោះ​ ​ត្រឡប់​បាន​សេចក្តី​យល់ថា​ ​ពួក​អាគន្តុក​ភិក្ខុ​
ថយ | ទំព័រទី ១១៤ | បន្ទាប់
ID: 636830005739335842
ទៅកាន់ទំព័រ៖