ព្រះត្រៃបិដក ភាគ ០៧
វាសដែលមានភិក្ខុ ទៅកាន់អនាវាសដែលគ្មានភិក្ខុទេ វៀរលែងតែសង្ឃ វៀរលែងតែភិក្ខុមានការអន្តរាយ។ ម្នាលភិក្ខុទាំងឡាយ ក្នុងថ្ងៃបវារណានោះ មិនត្រូវភិក្ខុចេញពីអាវាស ឬអនាវាសដែលមានភិក្ខុ ទៅកាន់អាវាស ឬអនាវាសដែលគ្មានភិក្ខុទេ វៀរលែងតែសង្ឃ វៀរលែងតែភិក្ខុមានការអន្តរាយ។ ម្នាលភិក្ខុទាំងឡាយ ក្នុងថ្ងៃបវារណានោះ មិនត្រូវភិក្ខុចេញពីអាវាស ដែលមានភិក្ខុ ទៅកាន់អាវាសដែលមានភិក្ខុនោះទេ គឺអាវាសណា ដែលមានពួកភិក្ខុ មានសំវាសផ្សេងគ្នា វៀរលែងតែសង្ឃ វៀរលែងតែភិក្ខុមានការអន្តរាយ។ ម្នាលភិក្ខុទាំងឡាយ ក្នុងថ្ងៃបវារណានោះ មិនត្រូវភិក្ខុចេញពីអាវាស ដែលមានភិក្ខុ ទៅកាន់អនាវាស ដែលមានភិក្ខុនោះទេ គឺអនាវាសណា ដែលមានពួកភិក្ខុ មានសំវាសផ្សេងគ្នា វៀរលែងតែសង្ឃ វៀរលែងតែភិក្ខុមានការអន្តរាយ។ ម្នាលភិក្ខុទាំងឡាយ ក្នុងថ្ងៃបវារណានោះ មិនត្រូវភិក្ខុចេញពីអាវាស ដែលមានភិក្ខុ ទៅកាន់អាវាស ឬអនាវាស ដែលមានភិក្ខុទេ គឺអាវាស ឬអនាវាសណា ដែលមានពួកភិក្ខុ មានសំវាសផ្សេងគ្នា វៀរលែងតែសង្ឃ វៀរលែងតែភិក្ខុមានការអន្តរាយ។ ម្នាលភិក្ខុទាំងឡាយ ក្នុងថ្ងៃបវារណានោះ មិនត្រូវភិក្ខុចេញពីអនាវាស ដែលមានភិក្ខុ ទៅកាន់អាវាស ដែលមានភិក្ខុទេ។បេ។ ទៅកាន់អនាវាស។បេ។ ទៅកាន់អាវាស ឬអនាវាសទេ គឺអាវាស ឬអនាវាសណា ដែលមានពួកភិក្ខុមានសំវាស
ID: 636830006481858312
ទៅកាន់ទំព័រ៖