ព្រះត្រៃបិដក ភាគ ០៧

ផ្សេងគ្នា​ ​វៀរលែងតែ​សង្ឃ​ ​វៀរលែងតែ​ភិក្ខុ​មានការ​អន្តរាយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​ថ្ងៃ​បវារណា​នោះ​ ​មិន​ត្រូវ​ភិក្ខុ​ចេញពី​អាវាស​ ​ឬ​អនាវាស​ ​ដែល​មាន​ភិក្ខុ​ ​ទៅកាន់​អាវាស​ ​ដែល​មាន​ភិក្ខុ​ទេ​។​បេ​។​ ​ទៅកាន់​អនាវាស​ទេ​។​បេ​។​ ​ទៅកាន់​អាវាស​ ​ឬ​អនាវាស​ទេ​ ​គឺ​អាវាស​ ​ឬ​អនាវាស​ណា​ ​ដែល​មាន​ពួក​ភិក្ខុ​មាន​សំវាស​ផ្សេងគ្នា​ ​វៀរលែងតែ​សង្ឃ​ ​វៀរលែងតែ​ភិក្ខុ​មានការ​អន្តរាយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​ថ្ងៃ​បវារណា​នោះ​ ​ភិក្ខុ​គួរ​ចេញពី​អាវាស​ ​ដែល​មាន​ភិក្ខុ​ ​ទៅកាន់​អាវាស​ ​ដែល​មាន​ភិក្ខុ​បាន​។​បេ​។​ ​ទៅកាន់​អនាវាស​។​បេ​។​ ​ទៅកាន់​អាវាស​ ​ឬ​អនាវាស​ ​គឺ​អាវាស​ ​ឬ​អនាវាស​ណា​ដែល​មាន​ពួក​ភិក្ខុ​ ​មាន​សំវាស​ស្មើគ្នា​បាន​ ​ហើយ​ភិក្ខុ​ក៏​ដឹង​ថា​ ​អាវាស​ណា​ ​អាត្មាអញ​ ​អាច​ទៅ​ទាន់​ក្នុងថ្ងៃនេះ​ជា​ប្រាកដ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​ថ្ងៃ​បវារណា​នោះ​ ​ភិក្ខុ​គួរ​ចេញពី​អនាវាស​ ​ដែល​មាន​ភិក្ខុ​ ​ទៅកាន់​អាវាស​ ​ដែល​មាន​ភិក្ខុ​បាន​។​បេ​។​ ​ទៅកាន់​អនាវាស​ ​ឬទៅ​កាន់​អាវាស​ ​ឬ​អនាវាស​ ​គឺ​អាវាស​ ​ឬ​អនាវាស​ណា​ ​ដែល​មាន​ពួក​ភិក្ខុ​មាន​សំវាស​ស្មើគ្នា​ ​ហើយ​ភិក្ខុ​ក៏​ដឹង​ថា​ ​អាវាស​ណា​អាត្មាអញ​ ​អាច​ទៅ​ទាន់​ ​ក្នុងថ្ងៃនេះ​ជា​ប្រាកដ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​ថ្ងៃ​បវារណា​នោះ​ ​ភិក្ខុ​គួរ​ចេញពី​អាវាស​ ​ឬ​អនាវាស​ ​ដែល​មាន​ភិក្ខុ​ ​ទៅកាន់​អាវាស​ ​ដែល​មាន​ភិក្ខុ​បាន​។​បេ​។​ ​ទៅកាន់​អនាវាស​។​បេ​។​
ថយ | ទំព័រទី ១១៨ | បន្ទាប់
ID: 636830006716371726
ទៅកាន់ទំព័រ៖