ព្រះត្រៃបិដក ភាគ ០៧
ទៅកាន់អាវាស ឬអនាវាស គឺអាវាស ឬអនាវាសណា ដែលមានពួកភិក្ខុមានសំវាសស្មើគ្នាបាន ហើយភិក្ខុក៏ដឹងថា អាវាសណា អាត្មាអញ អាចទៅទាន់ ក្នុងថ្ងៃនេះជាប្រាកដ។
[៣៩] ម្នាលភិក្ខុទាំងឡាយ មិនត្រូវភិក្ខុបវារណាក្នុងបរិសទ្យដែលមានភិក្ខុនីអង្គុយជាមួយផងទេ ភិក្ខុណាបវារណា ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ មិនត្រូវភិក្ខុបវារណាក្នុងបរិសទ្យ ដែលមាននាងសិក្ខមានា សាមណេរ សាមណេរី បុគ្គលអ្នកលាសិក្ខា បុគ្គលអ្នកត្រូវអន្តិមវត្ថុ អង្គុយជាមួយផងទេ ភិក្ខុណាបវារណា ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ មិនត្រូវភិក្ខុបវារណាក្នុងបរិសទ្យ ដែលមានភិក្ខុត្រូវសង្ឃលើកវត្ត ព្រោះមិនឃើញអាបត្តិ អង្គុយជាមួយផងទេ ភិក្ខុណាបវារណា ត្រូវវិនយធរឲ្យភិក្ខុនោះ ធ្វើតាមធម៌ (គឺឲ្យសំដែងអាបត្តិចេញ)។ មិនត្រូវភិក្ខុបវារណា ក្នុងបរិសទ្យ ដែលមានភិក្ខុត្រូវសង្ឃលើកវត្ត ព្រោះមិនសំដែងអាបត្តិ ភិក្ខុត្រូវសង្ឃលើកវត្ត ព្រោះមិនលះទិដ្ឋិអាក្រក់ អង្គុយជាមួយផងទេ ភិក្ខុណាបវារណា ត្រូវវិនយធរឲ្យភិក្ខុនោះ ធ្វើតាមធម៌។ មិនត្រូវភិក្ខុបវារណាក្នុងបរិសទ្យ ដែលមានបណ្ឌក (ខ្ទើយ) អង្គុយជាមួយផងទេ ភិក្ខុណាបវារណា ត្រូវអាបត្តិទុក្កដ។ មិនត្រូវភិក្ខុបវារណា ក្នុងបរិសទ្យដែលមានបុគ្គល ជាថេយ្យសំវាសក
(១) បុគ្គលគេចទៅចូលសាសន៍តិរ្ថិយ តិរច្ឆាន
(១) លួចសំវាស
ID: 636830007125195109
ទៅកាន់ទំព័រ៖